Honor Magic 2 ចេញ​ជា​ផ្លូវការ​មាន​កាមេរ៉ា​ដល់​ទៅ 6 គ្រាប់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Honor Magic 2 ចេញ​ជា​ផ្លូវការ​មាន​កាមេរ៉ា​ដល់​ទៅ 6 គ្រាប់!

01/11/2018
ក្រុមហ៊ុន​ Honor ដែល​ជា​ក្រុមហ៊ុន​សាខា​មួយ​របស់​ Huawei បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ម៉ូដែល​ Magic 2 ដែល​មាន​លក្ខណៈ​សម្បត្តិ​លេច​ធ្លោ​មួយ​ចំនួន​ដូច​ជា​កាមេរ៉ា ៦ គ្រាប់ អេក្រង់​លាត​ពេញ​ផ្ទៃ និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជា​ដើម។
ដោយ​ប្រើ​ប្រាស់​នូវ​រចនាបថ​ហូត​​អាច​ឱ្យ Honor ផលិត​ Magic 2 មាន​អេក្រង់​លាត​ពេញ​ផ្ទៃ​​ដែល​គ្មាន​ក្បាល​ឆក​ដូច​ស្មាតហ្វូន​ដទៃ​ឡើយ។ អេក្រង់​​នេះ​ទៀត​សោត​ជា​ប្រភេទ OLED ទំហំ ៦,៤​ អ៊ីញ មាន​រាង​កោង​ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ Full HD+។
ស្មាតហ្វូន​នេះ​ប្រើ​ប្រាស់​បន្ទះ​ឈីប​ Kirin 980 ជា​បន្ទះ​ឈីប​ផលិត​ដោយ​​ Huawei ​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​ Snapdragon 845 របស់​ Qualcomm។ RAM មាន​ទំហំ​ ៦ GB ឬ ៨ GB ជា​មួយ​អង្គ​ផ្ទុក​ ១២៨ GB ឬ ២៥៦ GB ប៉ុន្តែ​មិន​មាន​រន្ធ​ដោត​មេមូរី​នោះ​ទេ។
កាមេរ៉ា​ខាង​ក្រោយ​របស់​ Magic មាន​ចំនួន​បី​គ្រាប់ ដោយ​កាមេរ៉ា​មេ​ទំហំ ១៦ MP, កាមេរ៉ា​​ទីពីរ​ទំហំ ២៤ MP ជា​ប្រភេទ​កាមេរ៉ា​ថត​រូប​ស-ខ្មៅ និង​ទី​បី​ជា​កាមេរ៉ា​ Wide-Angle មាន​ទំហំ ១៦ MP។ ប្រព័ន្ធ​កាមេរ៉ា​ខាង​មុខ​វិញ មាន​កាមេរ៉ា​មេ​កម្រិត ១៦ MP និង​កាមេរ៉ា​ពីរ​ទៀត​​ទំហំ ២ MP ជា​កាមេរ៉ា​សម្រាប់​វាស់​ជម្រៅ​រូបភាព។
ជា​មួយ​ប្រព័ន្ធ​កាមេរ៉ា​ ៣ គ្រាប់​ផ្នែក​ខាង​មុខ អាច​ឲ្យ​ Magic 2 ដំណើរ​ការ​មុខងារ​ 3D Face Unlock ដែល​អាច​ស្កេន​មុខ​ដើម្បី​ដោះ​សោ។ ប្រសិន​បើ​មិន​ចង់​ប្រើ​មុខងារ​នេះ Magic 2 ក៏​មាន​ផ្ដល់​ជម្រើស​ដោះ​សោ​ផ្សេង ដោយ​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់។
Magic 2 នេះ​ក៏​មាន​​កម្លាំង​សាក​ថ្ម ៤០ វ៉ាត់​ដូច​ជា​ Mate 20 Pro ដែល​ Hornor ឲ្យ​ឈ្មោះ​ថា​បច្ចេកវិទ្យា​ Magic Charge។ Honor អះអាង​ថា​បច្ចេកវិទ្យា​នេះ​អាច​សាក​ថ្ម​ទំហំ ៣៤០០ mAh បាន​ ៥០% ក្នុង​ពេល​ត្រឹម​តែ ១៥ នាទី និង​សាក​ ៣០ នាទី​បាន​ ៨៥%។ Magic 2 ប្រើ​ប្រាស់​រន្ធ​ USB-C ដែល​ជា​រន្ធ​សម្រាប់​សាក​ថ្ម​ផង និង​ដោត​កាស​ផង ដោយ​សារ​តែ​ស្មាតហ្វូន​នេះ​គ្មាន​រន្ធ​ដោត​កាស 3.5 mm។

Magic 2 នឹង​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​ផ្ដាច់​មុខ​នៅ​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​ ដោយ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៥៤៥ ដុល្លារ ដល់​តម្លៃ​ប្រមាណ ៧០០ ដុល្លារ៕​​​



ប្រភព៖ GSMarena