កាលពីម្សិលមិញនេះ Apple បានធ្វើការកែសម្រួលបញ្ជី "ផលិតផលចំណាស់ និងហួសសម័យ" របស់ខ្លួន ដោយបានដាក់បញ្ចូល iPhone 5 ក្នុងបញ្ជីមួយនេះ។
ចាប់ពីថ្ងៃនេះតទៅ iPhone 5 បានក្លាយជាផលិតផល "ចំណាស់" ក្នុងសហរដ្ឋអាមេរិក និង "ហួសសម័យ" សម្រាប់ប្រទេសដទៃទៀតជុំវិញពិភពលោក។ ផលិតផលដែល Apple ចាត់ទុកថាជាផលិតផលចំណាស់ នៅតែទទួលបានការជួសជុលពីហាង Apple ក្នុងរយៈពេល ២ ឆ្នាំបន្ទាប់។
ដោយឡែកចំពោះផលិតផលហួសសម័យវិញ ហាង Apple ផ្លូវការនឹងមិនទទួលជួសជុលនោះទេប្រសិនបើមានបញ្ហា ប្រសិនបើចង់ជួសជុលមានតែទៅកាន់ហាងជួសជុលផ្សេង ឬជួសជុលដោយខ្លួនឯងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា iPhone 5 បានប្រកាសចេញកាលពីខែកញ្ញា ឆ្នាំ ២០១២ ដែលជា iPhone ដំបូងគេមានអេក្រង់ទំហំធំរហូតដល់ ៤ អ៊ីញ៕
ប្រភព៖ 9to5Mac
