ផលិតផលចុងក្រោយ iPhone ក្រុមហ៊ុន​និង​ដៃគូ​ចែកចាយធំៗនៅកម្ពុជា ចេញ​លក់ជា​ផ្លូវការ!! កុំភ្លេច​ស្អែកនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផលិតផលចុងក្រោយ iPhone ក្រុមហ៊ុន​និង​ដៃគូ​ចែកចាយធំៗនៅកម្ពុជា ចេញ​លក់ជា​ផ្លូវការ!! កុំភ្លេច​ស្អែកនេះ

01/11/2018
ស្អែក​នេះ​ព្រឹត្តិការណ៍​ធំ​​គឺ Apple នឹង​ចាប់ផ្តើម​បញ្ចេញ​លក់ទូរស័ព្ទ​ម៉ូដែល​ចុងក្រោយ​​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា។ តើ​អ្នក​ដឹង​អ្វីខ្លះ មុន​វា​នឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ស្អែក​នេះ?

ក្រុមហ៊ុន​និង​ដៃគូ​ចែកចាយផ្លូវការ៖
  • Smart ជា​ប្រតិបត្តិករ​ទូរសព្ទ​ចល័ត​ ជា​ដៃគូ​ផ្ដាច់​មុខ​របស់​ក្រុមហ៊ុន Apple ក្នុង​ការ​នាំ iPhone មក​​លក់ក្នុង​​ទីផ្សារ​កម្ពុជា។
  • Falcon ទើប​តែ​បាន​ប្រកាសជា​ដៃគូថ្មី​មួយ​ទៀត ដែលទទួល​សិទ្ធិ​លក់​​ផលិតផល Apple នៅ​ក្នុង​ទីផ្សារ​កម្ពុជា។​
  • iOne ក៏​ជា​ដៃគូ​របស់ Apple ដែល​មាន​លក់​ផលិតផល Apple ហើយ​ iOne បាននាំ​មក​លក់ iPhone ជា​ច្រើន​ជំនាន់។
ម៉ូដែលទូរស័ព្ទ​ដែលត្រូវ​ដាក់​​លក់៖ iPhone ដែលដាក់លក់​មាន​បី​ម៉ូដែល​គឺ iPhone XR, iPhone XS និង iPhone XS Max។

មាន​ជម្រើស​ស៊ីម៖ ជា​ជំនាន់​ទី​មួយ​ ដែល​ក្រុមហ៊ុន​យក្ស​ Apple បាន​ផលិត​ស្មាតហ្វូន​ដែល​អាច​ប្រើ​ប្រាស់​ស៊ីម​ពី​រសម្រាប់ iPhone XR និង iPhone XS Max។

ជម្រើសពណ៌៖ iPhone XR មាន​ជម្រើស​ពណ៌​​ប្រាំ​មួយ​គឺ ពណ៌​ស ពណ៌​លឿង ទឹក​ក្រូច ខ្មៅ ខៀវ និង​ពណ៌​ក្រហម ចំណែក iPhone XS និង XS Max វិញ​មាន​បី​ជម្រើស​ពណ៌​គឺ ពណ៌​ទឹកមាស ខ្មៅ និង​ពណ៌​ស។
តម្លៃ​ផ្លូវ​ការ​ពី​ក្រុមហ៊ុន Smart៖
iPhone XR
  • iPhone XR ទំហំ 64GB មាន​តម្លៃ ៩៤៨ ដុល្លារ។
  • iPhone XR ទំហំ 128GB មាន​តម្លៃ ១ ០០៨ ដុល្លារ។
  • iPhone XR ទំហំ 256GB មាន​តម្លៃ ១ ១២៨ ដុល្លារ។
iPhone XS
  • iPhone XS ទំហំ 64GB មាន​តម្លៃ ១ ២៤៨ ដុល្លារ។
  • iPhone XS ទំហំ 256GB មាន​តម្លៃ ១ ៤២៨ ដុល្លារ។
  • iPhone XS ទំហំ 512GB មាន​តម្លៃ ១ ៦៥៨ ដុល្លារ។
iPhone XS Max
  • iPhone XS Max ទំហំ 64GB មាន​តម្លៃ ១ ៣៦៨ ដុល្លារ។
  • iPhone XS Max ទំហំ 256GB មាន​តម្លៃ ១ ៥៤៨ ដុល្លារ។
  • iPhone XS Max ទំហំ 512GB មាន​តម្លៃ ១ ៧៨៨ដុល្លារ។

តម្លៃ​ផ្លូវ​ការ​ពី​ក្រុមហ៊ុន iOne៖
iPhone XR
  • iPhone XR ទំហំ 64GB មាន​តម្លៃ ៩៥៩ ដុល្លារ។
  • iPhone XR ទំហំ 128GB មាន​តម្លៃ ១ ០១៩ ដុល្លារ​។
  • iPhone XR ទំហំ 256GB មាន​តម្លៃ ១ ១៣៩ ដុល្លារ។
iPhone XS
  • iPhone XS ទំហំ 64GB មាន​តម្លៃ ១ ២៥៩ ដុល្លារ។
  • iPhone XS ទំហំ 256GB មាន​តម្លៃ ១ ៤៣៩ ដុល្លារ។
  • iPhone XS ទំហំ 512GB មាន​តម្លៃ ១ ៦៦៩ ដុល្លារ។
iPhone XS Max
  • iPhone XS Max ទំហំ 64GB មាន​តម្លៃ ១ ៣៧៩ ដុល្លារ។
  • iPhone XS Max ទំហំ 256GB មាន​តម្លៃ ១ ៥៥៩ ដុល្លារ។
  • iPhone XS Maxទំហំ 512GB មាន​តម្លៃ ១ ៧៩៩ ដុល្លារ។
ការផ្តល់ជូនកាដូ​បន្ថែម៖
ក្រុមហ៊ុន iOne បានផ្តល់​កាដូ​បន្ថែម​ ក្នុង​នោះ​រួមមាន​៖
  • ស្រោម​ការពា​រទូរ​ស័ព្ទ
  • ស្គ្រីន​ការពារ​អេក្រង់
  • Power Bank
  • ឆ្នាំង​សា​កឥត​ខ្សែ Wireless Charger
  • រួម​ទាំង AirPods កាស Beats X និង​ Speaker សម្រាប់​អតិថិជន​ដែលបាន​កក់មុន និង​មកទិញ​នៅ​ថ្ងៃ​បើក​សម្ពោធ។
ក្រុមហ៊ុន Smart បានផ្តល់​កាដូ​បន្ថែម​ ក្នុង​នោះ​រួមមាន​៖
  • ក៏​មានកាដូ​ដូច​គ្នា​សម្រាប់អ្នក​គាំទ្រ​ មានការ​ផ្តល់ជូនឳកាសចុងក្រោយដើម្បីទទួលបាន AirPod ឬ BeatsX មួយដោយឥតគិតលុយសម្រាប់ 300 នាក់ដំបូង លេខ​ស៊ីមពិសេស និងរួមទាំងការបន្ថែមជាច្រើនទៀត!!!



ប្រភព៖ iOne Shop Cambodia / Smart