អាមេរិកក្រើនរំលឹក​រុស្ស៊ី៖ «ទីក្រុងម៉ូស្គូ​ត្រូវប្រយ័ត្នចិន​លួចយកបច្ចេកវិទ្យា​សម្ងាត់ ជាពិសេស​ក្នុងវិស័យ​យោធា...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិកក្រើនរំលឹក​រុស្ស៊ី៖ «ទីក្រុងម៉ូស្គូ​ត្រូវប្រយ័ត្នចិន​លួចយកបច្ចេកវិទ្យា​សម្ងាត់ ជាពិសេស​ក្នុងវិស័យ​យោធា...»

01/11/2018
(វ៉ាស៊ីនតោន)៖ កិច្ចសហប្រតបត្តិការយោធារវាង​រុស្ស៊ី និងចិន គឺជាឱកាស​មួយ​សម្រាប់​ទីក្រុង​ប៉េកាំង លួចកម្មសិទ្ធិបញ្ញា​ពីដៃគូរបស់ ខ្លួនដើម្បីយក​ទៅអភិវឌ្ឍន៍អាវុធ និងលក់​ទៅវិញ។ នេះបើ​តាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក​លោក ចន បូលតុន (John Bolton) ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក John Bolton ធ្វើការកត់​សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយ​នៅឯមូលនិធិ អាឡិចហ្សង់ដឺ ហាមីលតុន (Alexander Hamilton) នៅឯទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃពុធ​សប្ដាហ៍នេះ។ ថ្លែងនាឱកាស​នោះ លោក Bolton បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៊ីបានលក់​ប្រព័ន្ធអាវុធទំនើបៗ​ឱ្យចិន ...តែខ្ញុំយល់ថា អ្វីដែលចិនកំពុង​ធ្វើដាក់រុស្ស៊ី គឺដូចគ្នាទៅនឹង​អ្វីដែលទីក្រុងប៉េកាំង​ធ្លាប់បានធ្វើដាក់​សហរដ្ឋអាមេរិក នោះគឺការចម្លង ឬការលួចកម្មសិទ្ធិបញ្ញាពីប្រព័ន្ធអាវុធ​ដែលពួកគេទិញ ហើយលក់វា​ទៅវិញក្នុងតម្លៃថោក​ជាង​រុស្ស៊ី»
គួរបញ្ជាក់ថា៖ កាលពីថ្ងៃពុធ​កន្លងទៅអាជ្ញាធរអាមេរិក​ បានចោទប្រកាន់ជា​ផ្លូវការលើមន្ត្រី​ស៊ើបការណ៍ចិន​ម្នាក់​ពីបទប្រមូល​ព័ត៌មាន និងលួចកម្ម​សិទ្ធិបញ្ញាពីបណ្ដា​ក្រុមហ៊ុន​ផលិតយន្ដហោះ​​អាមេរិក។ ការលួចកម្ម​សិទ្ធិបញ្ញា គឺជាមូលហេតុមួយដែលធ្វើសង្រ្គាម​ពាណិជ្ជកម្ម​រវាងទីក្រុប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន​ផ្ទុះឡើងក្នុងពេល​បច្ចុប្បន្ន៕