ប្រធានាធិបតីតួកគី៖ តួកគីកំពុងផលិត​ប្រព័ន្ធការពារ​មីស៊ីលរយៈចម្ងាយ​ឆ្ងាយ ដោយ​ស្នាដៃខ្លួនឯង​តែម្តង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីតួកគី៖ តួកគីកំពុងផលិត​ប្រព័ន្ធការពារ​មីស៊ីលរយៈចម្ងាយ​ឆ្ងាយ ដោយ​ស្នាដៃខ្លួនឯង​តែម្តង!

01/11/2018
(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រេសិប តាយយីប អឺដូហ្គាន់ (Recep Tayyip Erdogan) បានប្រកាសនា​ថ្ងៃពុធសប្តាហ៍នេះថា ​ប្រទេស​របស់លោក​បានចាប់ផ្តើម​អភិវឌ្ឍន៍​ប្រព័ន្ធខែលការពារ​ដែនអាកាស​ រយៈចម្ងាយឆ្ងាយ​ដោយខ្លួនឯង​ហើយ។ នេះបើតាមការ​ដក​ស្រង់​ការ​​ផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងក្នុងពិធីធ្វើ​បទបង្ហាញប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ​ក្នុងវិស័យ​ការពារជាតិ នៅឯរដ្ឋធានី​អង់ការ៉ា លោក អឺដូហ្គាន់ បានឲ្យដឹង​យ៉ាងដូច្នេះ​ថា «ពួកយើងត្រូវ​ការប្រព័ន្ធការពារ​ដែនអាកាស​រយៈចម្ងាយឆ្ងាយ​​ដែលជារបស់យើង​ផ្ទាល់ ហើយនា​ពេលនេះ​យើងកំពុងបោះ​​ជំហានដំបូង​ ដើម្បីឆ្ពោះទៅសម្រេច​គោលដៅ​នេះ។ ប្រទេសយើង​បានចាប់ផ្តើម​​​អភិវឌ្ឍន៍​ប្រព័ន្ធជាស្នាដៃ​ផ្ទាល់ខ្លួន ដែលនឹង​ត្រូវ​ហៅ​ថា Siper​។ ការធ្វើតេស្ត​លើកដំបូង​ត្រូវបានគ្រោងនឹង​ប្រព្រឹត្តទៅនា​ចុងឆ្នាំ២០២១»
គួរជម្រាបថា៖ កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុននាំចេញ​សព្វាវុធរបស់រដ្ឋាភិបាល​រុស្ស៉ី Rosoboronexport បាន​ឲ្យដឹងថា រុស្ស៉ី​បាន​ចាប់ផ្តើម​ផលិតប្រព័ន្ធខែលការពារ​ដែនអាកាស S-400 សម្រាប់​ប្រទេស​តួកគី។ កិច្ចព្រមព្រៀង​នេះ បានបង្កឲ្យមាន​បញ្ហាវិវាទរវាង​តួកគី និងសហរដ្ឋអាមេរិក​ដោយ​ទីក្រុងវ៉ាស៉ីនតោន បានព្រមាន​ដាក់ទណ្ឌកម្មប្រឆាំងទីក្រុង​អង់ការ៉ា ព្រោះអាមេរិកយល់ថា​ប្រព័ន្ធ​​សព្វាវុធនេះ មិនត្រូវគ្នាជាមួយ​​សព្វាវុធការពារជាតិរបស់អង្គការ NATO៕