ដឹង​តម្លៃ Mate 20 / 20 Pro មក​ដល់​កម្ពុជា​ផ្លូវ​ការ​​ហើយ!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដឹង​តម្លៃ Mate 20 / 20 Pro មក​ដល់​កម្ពុជា​ផ្លូវ​ការ​​ហើយ!!

02/11/2018
Huawei បាន​រៀបចំ​កម្មវិធី​សម្ពោធ និង​ធ្វើ​តេស្ត Smartphone ត្រកូល Mate20 កាល​ពី​ម្សិលមិញ នៅ​សណ្ឋាគារ Rose Wood ដែល​បើក​ឲ្យ​កុម្ម៉ង់​ទុក​ដោយ​មាន​ចំនួន​កំណត់ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ នៅ​ហាង​ដៃគូ​ធំៗ​ដែល​មាន​ស្លាក​សញ្ញា Huawei ជាមួយ​តម្លៃ៖
  • Huawei Mate20 តម្លៃ ៦៦៦ដុល្លារ ថែម​ជញ្ជីង​សុខភាព Huawei Body Fat Scale ស៊ីម​កាត​លេខ Brown របស់ Smart និង​គម្រោង Smart Thom Mong ២៤ សប្ដាហ៍
  • Mate20 Pro តម្លៃ ៨៨៨ដុល្លារ ថែម​កាមេរ៉ា Huawei 360 ស៊ីម​កាត​លេខ Siliver របស់ Smart និង​គម្រោង Smart Thom Mong ៥២ សប្ដាហ៍
លោក ឡាង សូលី​ណា អ្នក​ជំនាញ​ថតរូប​អាជីព​ល្បី​ឈ្មោះ ហើយ​បាន​ចូលរួម​ជា​ភ្ញៀវ VIP ក្នុង​កម្មវិធី​ខាង​លើ បាន​និយាយ​ថា លោក​ចាប់​អារម្មណ៍​ពី​កាមេរ៉ា Ultra-wide angle របស់ Mate20 Pro ដែល​អាច​ថត​ប្លង់​កាន់​តែ​ធំ ទោះ​បី​ស្ថិត​ក្នុង​ទីតាំង​ចង្អៀត ព្រម​ទាំង​ការ​ថត​រូប​បែប micro និង​បច្ចេកវិទ្យា Master AI ជាដើម។
រីឯ​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​របស់ IDP និង ACE ក៏​បាន​លើក​ឡើង​ដែរ​ថា Smartphone នេះ​ឆ្លាត​ជាង Smartphone ដទៃ ដោយសារ​ល្បឿន និង​ថាមពល​ថ្ម​ខ្លាំង ពិសេស​បំពាក់​បច្ចេកវិទ្យា Reversed Wireless Charge ដែល​អាច​ប្រើ​ដើម្បី​សាក​ថ្ម​ជាមួយ​ទូរសព្ទ​ដទៃ​បាន។
Huawei Mate 20 / 20 Pro បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី១៦ តុលា ដោយ​ក្រៅ​ពី​បំពាក់​បន្ទះ​ឈីប​ខ្លាំង Kirin 980 ហើយ​នោះ ក៏​មាន​កម្លាំង​ថ្ម​ធំ Mate 20 4 000mAh និង Mate 20 Pro 4 200mAh ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 40W Super Charge ដែល​អាច​សាក​បាន ៧០% ត្រឹម ៣០នាទី៕