លីនិករ៉ាក់នៅចំកណ្តាលក្រុងបាត់ដំបងមានចោរចូលលួច!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លីនិករ៉ាក់នៅចំកណ្តាលក្រុងបាត់ដំបងមានចោរចូលលួច!!!

13/11/2018
បាត់ដំបង៖ គ្លីនិករ៉ាក់ដ៍ល្បីក្នុងខេត្តបាត់ដំបងត្រូវបានលោកចោរលបចូលលួចនៅវេលាម៉ោងប្រហែល២ និង០០នាទី យប់ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បាត់បង់អស់ទ្រព្យសម្បត្តិអស់ជាច្រើន។ទីតាំងគ្លីនិកខាងលើស្ថិតក្នុងក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពព័ត៌មានបានអោយដឹងថា៖បន្ទប់ដែលចោរលបចូលលួចនោះគឺជាបន្ទប់លោកវេជ្ជបណ្ឌិត នូ នរិន្ទ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង។ចំពោះសម្ភារៈដែលបាត់បង់រួមមាន៖ ម៉ាសុីនអេកូ ១គ្រឿង ម៉ាសុីនពិនិត្យឈាម ២គ្រឿង ទូរដែកចំនួន១ លុយខ្មែរចំនួន១០លាន ៥១មុឺនរៀលនិងលុយដុល្លារ៤៧៤ដុល្លារ ។
គួររំលឹកផងថា៖ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្រុមចោរលួចកំពុងកើតមានក្នុងក្រុងបាត់ដំបងស្ទើររៀងរាល់យប់និងអស់ជំនឿចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ប្រជាពលរដ្ឋមួយចំនួនតាមតុកាហ្វេលួចខ្សឹបប្រាប់គ្នីគ្នាថា ក្រុងបាត់ដំបងបច្ចុប្បន្ននេះសំបូរលួច ឆក់ គាស់ ផ្ទះស្ទើគ្រប់សង្កាត់ទាំង១០សឹងតែមិនគួរអោយជឿ។
ជាចុងក្រោយពលរដ្ឋសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងគួររឹតបន្តឹងដល់កងកម្លាំងថ្នាក់ក្រោម ជាពិសេសអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដឹកនាំដោយលោកប៉ាង ហៀងជាអធិការក្រុងតែម្តង។