សមត្ថកិច្ចស្រុកសំពៅលូនបង្រ្កាប និង ឃាត់​ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន០២នាក់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សមត្ថកិច្ចស្រុកសំពៅលូនបង្រ្កាប និង ឃាត់​ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន០២នាក់!!!

13/11/2018
ខេត្តបាត់ដំបង៖ ក្រោមការដឹកនាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរបស់អធិការ​ដ្ឋាននគរបាលស្រុកសំពៅលូន ដែលមានលោកវរ​សេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការបានធ្វើការ​បង្ក្រាបជនសង្ស័យ០២នាក់និងសារធាតុញៀនមួយចំនួនធំ។
ហេតុកាណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨​ ស្ថិតនៅចំណុចផ្ទះជួលស្ថិតក្នុងភូមិត្រពាំង​ ឃុំសន្តិភាព​ ស្រុកសំពៅលូន​ ខេត្តបាត់ដំបង។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរមាន៖
១, ឈ្មោះ ហ៊ួយ សុគន្ធដេត ហៅ (ដេត) ភេទប្រុសអាយុ​ ៣១​ ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
២, ឈ្មោះ នាង សុគុណ ភេទប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅរួមគ្នា។

ប្រភពដដែលបានបន្តទៀតថា វត្ថុតាងដកហូតបានមាន ថ្នាំញៀនប្រភេទ (យ៉ាម៉ា WY) ចំនួន 08 គ្រាប់ , ថ្នាំ ញៀនម្សៅសរថ្លា (ម៉ាទឹកកក ICE) ចំនួន 08 ថង់។ជនសង្ស័យទាំង០២និងវត្ថុតាងត្រូវបានក​សាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់។