ការលើកឡើងខាងលើនេះ បន្ទាប់ពីមានបុរសម្នាក់ បើករថយន្តសេរីទំនើបម៉ាក ឡិចស៊ិស ៥៧០ មួយគ្រឿង និងពាក់ស្លាកខេមរភូមិន្ទ “ខម” បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ ថែមទាំងមិនមានឥរិយាបទសមរមទៀតផង ខណៈបានរេចង្កូត ជ្រុលទៅបុករះរថយន្ដចំនួន៣គ្រឿងទៀត ដែលចតលើចិញ្ចើមផ្លូវ បណ្ដាលអោយរងការខូចខាត នឹងបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅម្តុំបុរីកីឡា តាមបណ្ដោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋខ្លះទៀត និយាយផ្សេងថា «ស្រវឹងជោគជាំ ធ្វើចរឹកក្អេងក្អាង បើក ៥៧០ ស្លាកលេខ “ខម” បុករះឡានគេជាច្រើនគ្រឿង ហើយចុះមកចង្អុលមុខប៉ូលីស ជេរសុទ្ធតែម៉ែគេ និងសួរគេថា “អាឡាននឹងធ្វើអស់ប៉ុន្មាន អញអ្នកចេញ ។
អ្វីដែលប្រជាពលរដ្ឋហួសចិត្ត ដែលអ្នកឈរមើលហេតុការណ៍អស់សំណើចនោះគឺ ក្រោយពេលកើតហេតុភ្លាមៗ នៅសល់រថយន្ត២គ្រឿងទៀត និយាយមិនត្រូវគ្នា ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករា សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង កំពុងធ្វើការវាស់វែង យករថយន្តទាំងសងខាងទៅរក្សា ស្រាប់តែលេចរថយន្ត ឡិចស៊ិស ពណ៌ស មួយគ្រឿងទៀត ពាក់ស្លាកលេខ (ន.ប) 2-7188 ជិះមករំដោះ ជនបង្ក ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ចេញពីកន្លែងកើតហេតុ ទៅបាត់ស្រមោល ។