(ភ្នំពេញ)៖ គ្រាចេញដំណើរទៅចូលរួមប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការនឹងរលឹកដល់ជនរួមជាតិគ្រប់គ្នាទាំងក្នុង និងក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ នៅក្នុងប្រទេសសិង្ហបុរីរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ២០១៨។ ទោះបីខ្ញុំចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្ដី តែខ្ញុំតែងតែនឹករលឹកដល់បងប្អូន កូនក្មួយគ្រប់ទីកន្លែងទាំងអស់»។
ជាមួយនឹងការចេញដំណើរទៅក្រៅប្រទេសនេះ សម្តេចក៏បានជូនពរ បងប្អូនជនរួមជាតិ មានសុខភាពល្អ និង សុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខានផងដែរ។
