សម្ដេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងបានភូតកុហកប្រជាពលរដ្ឋ៣ដង ពេលសម្ដេចបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោយការបោះឆ្នោត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងបានភូតកុហកប្រជាពលរដ្ឋ៣ដង ពេលសម្ដេចបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោយការបោះឆ្នោត

31/10/2018
(កណ្ដាល)៖ ពីលើវេទិកាក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្រុមអ្នកនយោបាយប្រឆាំងបានភូតកុហកប្រជាពលរដ្ឋចំនួន៣ដង ខណៈពេលដែលសម្ដេច ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោយកម្ពុជាបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦។

ក្នុងពិធីដែលបានធ្វើនៅរោងចក្រមួយកន្លែង ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានកម្មករ កម្មការិនីប្រមាណជាង៦,៧០០នាក់ចូលរួមនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានឲ្យដឹងពីការភូតទាំង៣របស់ក្រុមប្រឆាំងនោះ​ រួមមាន ទី១៖ ពួកគេចោទថាសម្ដេចជាន់ទឹកដីអាមេរិកអត់បាន, ទី២៖ អាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិត្រូវបានព្យួរ និងទី៣៖ សម្ដេចតេជោ ហ៊ុន សែន មិនអាចចូលរួមក្នុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិបាននោះទេ។

ប៉ុន្ដែការបោកប្រាស់ប្រជាពលរដ្ឋពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំង មិនដែលជួយដល់ជាតិ និងប្រជាជនម្ដងណានោះ ត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការភូតរបស់ក្រុមប្រឆាំងទាំង៣ដងនោះ ក៏ត្រូវបានរលត់ទាំងស្រុងវិញ នៅទីក្រុងញូវយ៉ក ក្រោយពេលដែលសម្ដេចឈានជើងជាន់កំរាលព្រំ ពណ៌ក្រហម​ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើនិយាយរឿងភូតរបស់ពួកគេវិញ ភូតនៅអង្គការសហប្រជាជាតិ ភូតដល់ទៅរឿង៣៖
  • ដោយភូតទី១៖ ថា​ជាន់ដីអាមេរិកអត់បាន​ប៉ុន្ដែទីចុងបំផុត សន្ដិសុខរបស់អាមេរិក ត្រូវផ្ដល់ការគាំពារពេញលេញសម្រាប់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅកាន់អង្គការសហប្រជាជាតិ ព្រោះជាទឹកដីរបស់អាមេរិក អាមេរិកមិនភ្លេចកាតព្វកិច្ចរបស់ខ្លួន ក្នុងការគាំពារសម្រាប់មេដឹកនាំ ដែលទៅប្រជុំនៅអង្គការសហប្រជាជាតិទេ
  • ភូតទី២៖ អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ត្រូវបានដកហូតរួចស្រេចទៅហើយ ភ្ជូរអាសនៈនៅអង្គការសហប្រជាជាតិ
  • ឯការភូតទី៣៖ អាសនៈមិនត្រូវបានភ្ជូរទេ ប៉ុន្ដែកិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន មិនត្រូវបានចូល។ ចឹងទេការភូតទាំងបីនេះ ត្រូវបានរលត់ចោល​នៅឯទីក្រុងញូវយ៉កតែម្ដង តាមរយៈវត្តមាន និងសេចក្ដីថ្លែងការណ៍នៅអង្គការសហប្រជាជាតិ»
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានអះអាងថា ការភូតជាបន្ដបន្ទាប់របស់ក្រុមប្រឆាំងដែលភូតហើយភូតទៀតនេះ គឺជាការភូតប្រចាំថ្ងៃ ភូតប្រចាំអាទិត្យ ឬក៏ភូតប្រចាំម៉ោង ប៉ុន្ដែការភូតច្រើនរបស់ពួកគេ ច្រើនចាញ់អាត្មា ហើយសម្ដេចសង្កត់ធ្ងន់ថា ​វត្តមានរបស់សម្តេច នៅក្រៅប្រទេសគឺជារឿងចាំបាច់បំផុតសម្រាប់ប្រទេសជាតិ។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឌឺដល់មហាបាតុកម្ម ដែលក្រុមអ្នកប្រឆាំងអ្នករៀបចំ និងប្រមូលផ្ដុំនោះ វាមានចំនួនតិចតួចបំផុត បើប្រៀបធៀបជាមួយអ្នកដែលមក ចូលរួមទទួល និងចាំស្វាគមន៍វត្តមានរបស់សម្ដេច។ សម្រាប់ស្ថានភាពនេះ បានបង្ហាញឲ្យឃើញនូវចរិកមេដឹកនាំ ដែលនិយមបោកប្រាស់ប្រជាពលរដ្ឋ និងកូនចៅខ្លួន៕​



ប្រភព៖ Samdech Hun Sen, Cambodian Prime Minister