ទីបំផុតឥណ្ឌូណេស៊ីបង្គាប់ឲ្យ «ដកតំណែង​នាយកបច្ចេកទេសក្រុមហ៊ុន Lion Air» ក្រោយការធ្លាក់​យន្តហោះ​ក្នុងសមុទ្រ សម្លាប់មនុស្ស​សរុប​១៨៩នាក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតឥណ្ឌូណេស៊ីបង្គាប់ឲ្យ «ដកតំណែង​នាយកបច្ចេកទេសក្រុមហ៊ុន Lion Air» ក្រោយការធ្លាក់​យន្តហោះ​ក្នុងសមុទ្រ សម្លាប់មនុស្ស​សរុប​១៨៩នាក់!

31/10/2018
(ហ្សាការតា)៖ រដ្ឋមន្រ្តីក្រសួងដឹក​ជញ្ជូនឥណ្ឌូណេស៉ី ត្រូវគេរាយការណ៍​នាថ្ងៃពុធនេះថា បានសម្រេចដក​ហូតតំណែង​ នាយក​ផ្នែក​បច្ចេក​ទេស​​នៃ​​ក្រុមហ៊ុនអាកាសចរណ៍ក្នុង​ស្រុក Lion Air ​ក្រោយកើតមាន​ករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ​ធុន Boeing មួយគ្រឿង​​​របស់​អាកាសចរណ៍នេះ ដែលមានផ្ទុក​មនុស្សដល់ទៅ ១៨៩នាក់។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មាន Reuters នៅរសៀល​ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីដឹកជញ្ជូន​នៃប្រទេសឥណ្ឌូណេស៉ី លោក ប៊ូឌី ការិយា (Budi Karya) បានធ្វើសេចក្តី​ប្រកាស​យ៉ាងដូច្នេះថា «នាថ្ងៃនេះយើង​សម្រេចដកហូត​​មុខ​តំណែង​​នាយក​ក៏ដូចជានាយករង​ផ្នែកបច្ចេកទេស​​ នៃក្រុមហ៊ុន​អាកាសចរណ៍ Lion Air ព្រមទាំងអ្នក​បច្ចេកទេសមួយចំនួន ដោយយោង​លើសោកនាដកម្មដ៏អាក្រក់​ កាលពីថ្ងៃ​ចន្ទដើម​សប្តាហ៍នេះ​»។
គួរជម្រាបថា៖ វាមិនច្បាស់​នោះទេថា តើការដកហូតមុខ​តំណែងនេះ ជារឿងអចិន្រ្តៃយ៍ ឬបណ្តោះអាសន្ន ខណៈអគ្គនាយក​របស់ Lion Air បានបញ្ជាក់ថា លោកមិនបាន​ដឹងពីការបង្គាប់របស់​លោករដ្ឋមន្រ្តី​ដឹកជញ្ជូននោះ​ឡើយ៕