កម្ពុជានឹងបញ្ជូនកងទ័ពមួកខៀវ២១៦នាក់ទៀត ទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើមខែវិច្ឆិកា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជានឹងបញ្ជូនកងទ័ពមួកខៀវ២១៦នាក់ទៀត ទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើមខែវិច្ឆិកា

31/10/2018
(ភ្នំពេញ)៖ កម្ពុជានឹងបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ទៀត ទៅចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ក្នុងចំណោមកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ មានកងនារី១០នាក់ផងដែរ។ ពិធីជូនដំណើរកងវិស្វកម្មលេខ៥៩៤ ទាំង២១៦នាក់ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។

ក្រៅពីរៀបចំពិធីជូនដំណើរដល់កងវិស្វកម្មលេខ៥៩៤ កម្ពុជាក៏រៀបចំកម្មវិធីមាតុភូមិនិវត្តន៍ នៃកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ពីសាធាណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថ លេខ៦១៨ចំនួន៧៣នាក់ពីសាធារណរដ្ឋស៊ូដង់ខាងត្បូងផងដែរ។ កម្មវិធីពិធីមាតុភូមិនិវត្តន៍ នឹងត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវេលាម៉ោង ០៨៖៣០នាទី ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ័ចិនតុង រាជធានីភ្នំពេញ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ៖
បើតាមសេចក្តីប្រកាសដែលចេញដោយនាយឧត្តមសេនីយ៍ ឈុំ សុជាត, កងវិស្វកម្ម លេខ៥៩៤ គឺជាកងវិស្វកម្ម លើកទី៥ហើយ ដែលត្រូវបញ្ជូន ទៅចូលរួម បេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយកងនេះ នឹងត្រូវទៅប្តូរវេនជំនួសកងវិស្វកម្មលេខ៩៥៤ ដែលបានសម្រេចភារកិច្ចដោយជោគជ័យ ក្នុងបេសកកម្មរក្សាសន្តិភាព អាណត្តិ១ឆ្នាំរបស់ខ្លួន នៅសាធាណរដ្ឋអាហ្វ្រិកកណ្តាល៕