ទីបំផុត​ប្រធាន​ក្រុមហ៊ុន Google X លាលែង​ពីតំណែងហើយ ក្រោយ​បែកធ្លាយទង្វើរំលោភ​បំពាន​ផ្លូវភេទ លើ​នារីដាក់ CV ចូល​​ធ្វើការ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត​ប្រធាន​ក្រុមហ៊ុន Google X លាលែង​ពីតំណែងហើយ ក្រោយ​បែកធ្លាយទង្វើរំលោភ​បំពាន​ផ្លូវភេទ លើ​នារីដាក់ CV ចូល​​ធ្វើការ!

31/10/2018
(សាន់ហ្វា្រន់ស៊ីស្កូ)៖ ប្រធាន​ក្រុមហ៊ុន Google X ដែលជាបុត្រសម្ព័ន្ធ​នៃក្រុមហ៊ុន Google បានសម្រេចចិត្ត​លាលែងចេញពី​តំណែងហើយ បន្ទាប់ពី​សារព័ត៌មាន New York Times កាលពីសប្ដាហ៍មុន​បានចេញផ្សាយថា នាយករូបនេះបាន​រំលោភបំពាន​ផ្លូវភេទលើ​អ្នកស្ត្រីម្នាក់​ ដែលបានសុំដាក់ពាក្យចូលធ្វើឱ្យ​ក្រុមហ៊ុន​មួយនេះ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
សារព័ត៌មាន CNN ផ្អែកលើប្រភពដែល​ខ្លួនទទួលបានឱ្យដឹងថា ប្រធានក្រុមហ៊ុន Google X លោក រីឆាដ ដេវ៉ល (Richard DeVaul) បាន​សម្រេចចិត្តលាលែងចេញពី​តំណែង​ហើយ ដោយមិនទាមទារ​​ប្រាក់អតីតភាព​ឡើយ។ ក៏ប៉ុន្តែ​​លោក DeVaul មិនទាន់ធ្វើ អត្ថាធិប្បាយ​ណាមួយនៅឡើយ​ទេ។
គួរបញ្ជាក់ថា៖ Google X គឺជាក្រុមហ៊ុន​ស្រាវជ្រាវ និងអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងដោយ​ក្រុមហ៊ុន Google កាលពី​ឆ្នាំ២០១០ ហើយមុនចូល​បម្រើការងារឱ្យ​ក្រុមហ៊ុន Google លោកធ្លាប់ធ្វើបុគ្គលិក​ផ្នែកវិទ្យាសាស្ត្រ​ជាន់ខ្ពស់ នៅក្រុមហ៊ុន Apple​៕