U18 បាទី ប៉ះ U18 ជប៉ុន ម៉ោង ៥ល្ងាចនេះ លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

U18 បាទី ប៉ះ U18 ជប៉ុន ម៉ោង ៥ល្ងាចនេះ លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ

31/10/2018
(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនក្រោមអាយុ ១៨ឆ្នាំ នៃសាលាបាល់ទាត់ជាតិបាទី នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមយុវជន U18 Fukushima នៃសមាគមកីឡាបាល់ទាត់ជប៉ុន នាវេលាម៉ោង ៥ល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី មិនមានការលក់សំបុត្រឡើយ ។
ជំនួបមិត្តភាពនេះ កើតឡើងក្រោយមានកិច្ចសហការរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតប្រទេសកម្ពុជា-ជប៉ុន ។ ទន្ទឹមជាមួយគ្នា ក្រុមទាំងពីរ រំពឹងថា នឹងទទួលបាននូវបទពិសោធន៍ថ្មីពីគ្នាទៅវិញទៅមកពីការប្រកួតមិត្តភាពនេះ ពិសេសគឺការរឹងចំណងមិត្តភាព សាមគ្គីភាព និងការផ្លាស់ប្ដូរនូវបច្ចេកទេសតែម្ដង ។
គួរបញ្ជាក់ថា៖ ជាមួយនឹងការប្រកួតមិត្តភាព ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន គឺមាន ២ប្រកួតឯណោះ ពោលគឺក្រោយការប្រកួតល្ងាចនេះ ក្រុមចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ គឺក្រុមវិសាខា នឹងត្រូវទទួលក្រុម U18 Fukushima របស់ជប៉ុនវិញម្ដង នៅថ្ងៃទី០២ ខែវិច្ឆិកាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិដដែល៕