បងស្រីដែលដែលទាលុយ២៥0ដុល្លារ ពេលនេះទៅរកកន្លែងជនបរទេសនោះ ដើម្បីសងលុយវិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បងស្រីដែលដែលទាលុយ២៥0ដុល្លារ ពេលនេះទៅរកកន្លែងជនបរទេសនោះ ដើម្បីសងលុយវិញ

30/10/2018
ភ្នំពេញ៖ បើគាត់ទទួលកំហុសហើយ អ្នកឈប់ជេរបានឈប់ទៅ មនុស្សតែងតែប្រព្រឹត្តខុស សំខាន់ចេះទទួលយកការកែប្រែម្តាយមិនដឹងគាត់មិនថ្វីទេ តែអាក្មេងជាកូនវាមិនចេះទទួលកំហស់វាជិះបញ្ច្រាស់ទិសហើយមិនសុំទោស ថែមទាំងវាសរសេសារដៀលគេទៀត។

បងស្រីដែលដែលទាលុយ២៥0ដុល្លារ ពេលនេះទៅរកកន្លែងជនបរទេសនោះ ដើម្បីសងលុយវិញ ដឹងខុសចេះកែល្អល្អប្រពៃណាស់ មិនដូចមនុស្សមួយចំនួនមិនចេះទទួលកំហុសរំលឹកឡើងវិញ៖ ប៉ុន្មានថ្ងៃនេះកំពុងតែល្បីរឿង អ្នកជិញម៉ូតូបញ្ចាស់ រួចជនបរទេសជិះប៉ះស្រាប់តែទារលុយគេ 250$ មហាជនជាច្រើន រិះគន់ឥតសំចៃមាត់ អំពីអត្តចរឹកម្នាក់ប្រុសនោះ ក្នុងនោះផងដែរ យើងសង្កេតឃើញមាន លោក តំាងគឹមសួរ លោក ឧកញ្ញា ឌួង ឆាយ កំពុងប្រកាស រកជនបរទេសដើម្បីសងជាសំណងវិញ ព្រមទំាងសុំទោសជំនួសផងដែល ។

ក្រោយផ្ទុះព័ត៌មានភ្លាម ស្រាប់តែបុរសជាជនបរទេសនោះ បានផុសក្នុង Facebook ថា “I lived in Cambodia for four years and the way that most people driver is very reckless and dangerous. As a foreigner I was always afraid because I know if there is an accident it would be my fault because I am a foreigner…It’s always about money ”

បកប្រែជាខ្មែរថា ខ្ញុំ បានរស់នៅកម្ពុជា សំរាប់រយះពេល ៤ឆ្នំាហើយ ខ្ញុំឃើញភាគច្រើន កាបើកបរខ្វះការប្រុងប្រយ័ត្នច្រើន ហើយសំរាប់ខ្ញុំពិតជាខ្លាចការបង្កគ្រោះថ្នាក់ ទៅអ្នកដទៃណាស់ ពីព្រោះខ្ញុំជាជនបរទេស ចឹងមានបញ្ហាអី គឺលុយទំាងអស់ ដូចនេះសូមប្រិយមិត្តពិចារណាចំពោះពាក្យពេចន៌ខាងលើរបស់ជនបរទេសនោះ ។

សូមមេត្តាឈប់ដាក់បន្ទុកមីងនឹងទៀតទៅ ទោះបីគាត់សុំទោសដោយចេតនាឬអចេតនាក៏ដោយ ដោយសារតែពេលនេះគាត់បានចេញមុខសុំទោសដល់ជនបរទេសនឹងចេញមុខសុំទោសមហាជនជាសាធារណះហើយ៕  (អត្ថបទដោយ ទេព វណ្ណះ )