មន្ទីរពេទ្យ​ព្រះ​កុសុមៈនឹងប្រែរូប ​ប្តូរ​ឈ្មោះ​ទៅ​ជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មន្ទីរពេទ្យ​ព្រះ​កុសុមៈនឹងប្រែរូប ​ប្តូរ​ឈ្មោះ​ទៅ​ជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

30/10/2018
ភ្នំពេញ៖ មន្ទីរពេទ្យ​ព្រះ​កុសុមៈ នឹង​ត្រូវ​ផ្លាស់ប្តូរ​មុខ​មាត់​ថ្មី​យ៉ាង​ឆាប់​រហ័ស​បំផុត ដោយ​នឹង​ប្តូរ​ឈ្មោះ​ទៅ​ជា «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ» ក្រោយ​រដ្ឋាភិបាល​ចិន​សម្រេច​ផ្តល់ជំនួយជា​ទឹកប្រាក់ចំនួន ៥៥០ លាន​យន់ ដែល​ស្មើ​នឹងប្រមាណ ៨១ លាន​ដុល្លារ។

​គម្រោង​នេះ នឹងសាងសង់​អគារ​វេជ្ជសាស្រ្តថ្មី​ធំជាងមុន ដោយ​មាន​គ្រែព្យាបាល​អ្នក​ជំងឺដល់ទៅ ៤០០ គ្រែ ​បំពាក់គ្រឿងបរិក្ខាទំនើប​ និង​​​បណ្តុះបណ្តាលមន្រ្តី​សុខាភិបាល​ឲ្យ​កាន់​ជំនាញនិងមានគុណភាពកាន់តែ​ច្រើន​បន្ថែម​ទៀត។

នៅ​ដំបូល​អគារ​នឹង​ត្រូវ​សាងសង់​មាន​លក្ខណៈអាច​ឲ្យ​ឧត្ថម្ភាគចក្រ​ទម្ងន់​ពី ៣ ទៅ ៥ តោន អាច​ចុះចត​បាន​។ ជំនួយ​នេះ​​សរបញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុង​រវាង​ចិន​និង​កម្ពុជា ហើយ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​ខែ​តុលា​ឆ្នាំ ២០១៨ នេះ ដោយ​ចំណាយ​ពេល​សាងសង់​ប្រមាណ ៤០ ខែ​ឯណោះ៕ (អត្ថបទដោយ ទេព វណ្ណះ)