ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់និងថ្នាំញៀន១៥កញ្ចប់ នៅខណ្ឌមានជ័យ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់និងថ្នាំញៀន១៥កញ្ចប់ នៅខណ្ឌមានជ័យ!!!

30/10/2018
ភ្នំពេញ៖ លោកវរៈសេនីយ៏ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានអោយដឹងថា កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៨ នៅចំនុចតំបន់មិនរៀបរយ ផ្លូវបេតុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យកម្លាំងនគរបាលល្បាត បានពួនស្ទាក់ចាប់ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ស្រីម្នាក់។
ជនសង្ស័យទាំង២នាក់៖ ទី១ឈ្មោះ ចាន់ ធី ហៅផល្លី ភេទស្រីអាយុ៥៤ឆ្នាំស្នាក់នៅចំនុចចាប់ខ្លួនខាងលើ ជាអ្នកចែកចាយ។​ ទី២ឈ្មោះសុខ ជា ភេទប្រុសអាយុ៣៤ឆ្នាំស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ប្រភពដដែលបន្តថា មុនដំបូងកម្លាំងល្បាតបានប្រទះឃើញស្ត្រីម្នាក់កំពុងតែកាន់ថ្នាំញៀនឈរលក់អោយជនម្នាក់ទៀត នៅចំណុចខាងលើ។ហើយកម្លាំងនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង។

ដោយឆែកឆេរលើខ្លួនស្ត្រីខាងលើ រកឃើញថ្នាំញៀន១៤កញ្ចប់តូច និងបន្តឆែកលើជនម្នាក់ទៀត ដែលជាអ្នកទិញថ្នាំញៀន ពីស្ត្រីខាងលើ រកឃើញថ្នាំញៀន១កញ្ចប់តូចទៀតសរុប១៥កញ្ចប។
បច្ចប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។