លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “Galaxy A7 គឺរចនាឡើង សម្រាប់ទាក់ទាញអតិថិជន ដែលចង់បានស្មាតហ្វូន ថ្នាក់កណ្តាល ដ៏ល្អមួយ ជាមួយតម្លៃដ៏សមរម្យ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូន នូវរបកគំហើញដ៏អស្ចារ្យ សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ដែលប្រើប្រាស់ ស្មាតហ្វូន Galaxy នោះ មិនថាពួកគេស្ថិតនៅ កន្លែងណានោះទេ នៅក្នុងពិភពលោកនេះ”។
លោកបានបន្តទៀតថា “Galaxy A7 ពិតជាឧបករណ៍ មានថាមពលខ្លាំង ដែលបង្កើតឡើង សម្រាប់ផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត Galaxy A7 ស៊េរី 2018 បានត្រៀមខ្លួនជាស្រេច ក្នុងការដណ្តើមយកទីផ្សារ នៅក្នុងប្រទេសកម្ពុជា សម្រាប់ស្មាតហ្វូន ថ្នាក់កណ្តាលបែបនេះ។ ដោយសារ វាមានរចនាបថថ្មី ស្របតាមស័យកាលទំនើប កាលីប និងទាន់សម័យ”។
លក្ខណៈសម្បត្តិរបស់ Galaxy A7 ស៊េរី 2018 រួមមាន៖
- កាមេរ៉ាទាំង ៣ គ្រាប់ខាងក្រោយ៖ មានរាងបញ្ឃរ តម្រៀបជាជួរ និងមានភ្លើង Flash LED ស្ថិតនៅផ្នែកខាងក្រោម
- កាមេរ៉ាទាំង 3 មានមួយគ្រាប់ទំហំ 24MP f/1.7
- កាមេរ៉ាទី 2 មានទំហំ 8MP f/2.4 ជាលេនប្រភេទ Ultra-Wide អាចថតប្លង់ទូលាយបាន 120 ដឺក្រេ
- មួយគ្រាប់ចុងក្រោយ មានទំហំ 5MP f/2.2 ជាសេនស័រសម្រាប់ ថតរូបបែបព្រាល (Bokeh)។
- កាមេរ៉ាខាងមុខ៖ មានទំហំ 24MP f/2.0 ដែលអាចធ្វើឱ្យការថត Selfie បានច្បាស់ប្រសើរ
- បំពាក់ RAM ទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត microSD រហូតដល់ 256GB
- ដាក់ស៊ីមបានចំនួន 2
- អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram, WeChat និង WhatsApp ជាដើម
- ដំណើរការជាប្រភេទ Octa-Core 2.2 GHz ដែលធ្វើឱ្យវា ដំណើរការបានលឿន
- មានកម្លាំងថ្មធំ 3,300mAh
- មុខងារស្កេនផ្ទៃមុខ (Face Recognition) និងស្កេនស្នាមម្រាមដៃ (Fingerprint) នៅពីចំហៀងផងដែរ។
- Galaxy A7 2018 អាចបញ្ចេញសម្លេង បានពិរោះល្អ ជាមួយបទពិសោធន៍ សំលេង Dolby Atmos នៅពេលប្រើប្រាស់ ជាមួយកាសត្រជៀក។
ដោយ៖ ឡៃហ៊ាង
ប្រភព៖ Samsung Cambodia