ក្រុមអ្នកជំនាញ DxOMark ដែលជំនាញក្នុងការធ្វើតេស្ដ វាយតម្លៃ និងផ្ដល់ពិន្ទុសម្រាប់ម៉ាស៊ីនកាមេរ៉ា ក៏ដូចជាកាមេរ៉ារបស់ស្មាតហ្វូននោះ បានប្រកាសចេញជាផ្លូវការហើយ បន្ទាប់ពីខ្លួនបានចំនាយពេលមួយរយៈក្នុងការសិក្សា និងធ្វើតេស្ដសាកល្បង នូវកាមេរ៉ារបស់ Mi Mix 3 ដោយជាលទ្ធផល គឺស្មាតហ្វូននេះ ទទួលបានពិន្ទុសរុប 103 ពិន្ទុ។
ចំពោះកាមេរ៉ាភ្លោះខាងក្រោយ មានមួយគ្រាប់ទំហំ 12 មេហ្គាភិចសែល ជាកាមេរ៉ាគោល មានកម្រិត Aperture f/1.8 និងមួយគ្រាប់ទៀត មានទំហំ 12 មេហ្គាភិចសែល ដូចគ្នា ជាលេន Telephoto ហើយក្នុងនោះ វាមានបំពាក់មកស្រាប់ ជាមួយនឹងមុខងារទប់រំញ័រ OIS ផងដែរ។
DxOMark បានបញ្ជាក់ឱ្យដឹងថា សមត្ថភាពកាមេរ៉ាភ្លោះរបស់ Mi Mix 3 ពិតជាកំណែអាប់ដេតមួយ ដែលមានចំនុចប្រសើរច្រើន បើធៀបជាមួយជំនាន់មុនៗ ព្រោះនៅប្លង់ដែលមានពន្លឺគ្រប់គ្រាន់ វាធ្វើការបានល្អ និងមានមុខងារ HDR ជួយបង្កើនគុណភាពពណ៌ បានមួយផ្នែកធំថែមទៀត។
នេះគឺជាតារាងពិន្ទុរបស់ Mi Mix 3 តាមរយៈការធ្វើតេស្តនៅលើ DxOMark៖
គួរបញ្ជាក់ថា៖ Mi Mix 3 មិនបានធ្វើឱ្យ Xiaomi ធ្លាក់កូដនោះទេ ហើយក៏មិនធ្វើឱ្យអ្នកដែលស្រលាញ់ និងនិយមថតរូបតាមស្មាតហ្វូនខកចិត្តដែរ ព្រោះតែពិន្ទុរបស់វា បានកើនខ្លាំងដល់ 103 ដែលពិន្ទុនេះ ឈ្នះ Huawei P20 (102 ពិន្ទុ) ជាមួយស្មាតហ្វូនកំពូលៗ ជាច្រើនម៉ូឌែលទៀត និងស្មើពិន្ទុគ្នាជាមួយ Samsung Galaxy Note 9 / HTC U12+ ប៉ុន្តែចាញ់ពិន្ទុ Apple iPhone XS Max (105 ពិន្ទុ) និង Huawei P20 Pro ដែលទទួលបានពិន្ទុខ្ពស់ដល់ទៅ 109 ឯណោះ។
ប្រភព៖ DxOMark