Mi Mix 3 ចេញ​ផ្លូវ​ការហើយ! ជាមួយ​អេក្រង់​លាត គ្មានឆក កាមេរ៉ា​បួនគ្រាប់ និង​រ៉េម 10 GB - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Mi Mix 3 ចេញ​ផ្លូវ​ការហើយ! ជាមួយ​អេក្រង់​លាត គ្មានឆក កាមេរ៉ា​បួនគ្រាប់ និង​រ៉េម 10 GB

27/10/2018
បន្ទាប់ពីមានព័ត៌មានបែកធ្លាយជាច្រើនកន្លងមក ប៉ុន្តែ​ពេល​នេះយើង​បាន​ឃើញ​រូបរាង​ជាក់ស្តែងផ្លូវការ និងសមត្ថភាពពិត​របស់​ស្មាត​ហ្វូន Mi Mix 3 ដែលជា​កំពូល​ស្មាតហ្វូន​របស់​ក្រុមហ៊ុន Xiaomi ហើយ ដោយមានមកជាមួយរ៉េមដល់ទំហំ 10GB ឯណោះ។ នេះជា​ស្មាតហ្វូន​ដំបូងរបស់ក្រុមហ៊ុន Xiaomi ដែលបានបំពាក់មកជាមួយរ៉េមធំជាងគេក្នុងប្រវត្តិសាស្រ្តស្មាតហ្វូននាពេលបច្ចុប្បន្ន​។
លក្ខណៈសម្បត្តិរបស់ Mi Mix 3 រួមមាន៖

  • មានអេក្រង់បង្ហាញរូបភាពលាតសន្ធឹងប្រមាណ 93.4 % នៃផ្ទៃកញ្ចក់ខាងមុខទៅហើយ សូម្បីតែគែមចង្ការ​ក្រោម​ក៏​បានកាត់ចោលច្រើនដែរ ដោយកាត់អស់ 4.5 មីលីម៉ែត្រ បើប្រៀបធៀបកាលពី Mi Mix 2s ជំនាន់មុន
  • មានអេក្រង់ដល់ទំហំ 6.4 អ៊ីញ ប្រើកញ្ចក់ OLED
  • ទ្រនាប់ស្កេនម្រាមដៃនៅខាងក្រោយដដែល
  • កាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែល ចំនួន 2 គ្រាប់ ដោយ 1 គ្រាប់ជា Telephoto លេន និងកាមេរ៉ាមុខចំនួន 2 គ្រាប់ ទំហំ 24 មេហ្គាភិចសែល និង 2 មេហ្គាភិចសែល
  • ប្រើបន្ទះឈីប Snapdragon 845 ដូច Mi Mix 2s ដែរ
  • ទំហំរ៉េមហក់ឡើងដល់ 6GB, 8GB និង 10GB ឯណោះ
  • ជាពិសេសស្មាតហ្វូននេះ អាចសាកថ្មឥតខ្សែជាមួយដុំសាកកម្លាំង 10W បានទៀតផង។
នៅមាន Version មួយទៀត ប្រើប្រាស់ប្រព័ន្ធ 5G បាន សម្រាប់ទីផ្សារអឺរ៉ុប ដែលគ្រោងនឹងចេញនៅដើមឆ្នាំក្រោយ។
ចំពោះស្មាតហ្វូន Vivo Nex ឬ Oppo Find X មានជាការឌីហ្សាញលាក់កាមេរ៉ាបែបនេះដែរ តែ​គេ​ប្រើ​ម៉ូទ័រ​ ទាល់​តែចុចកម្មវិធីកាមេរ៉ាទើបវាបិទបើកបាន តែសម្រាប់ Mi Mix 3 នេះវិញ មិនប្រើប្រាស់ម៉ូទ័រទេ គឺតម្រូវឲ្យអ្នកប្រើប្រាស់ហូតបិទបើកដោយខ្លួនឯង ដើម្បីថត Selfie ហើយវាក៏ជាការងាយស្រួលមួយដែរ សម្រាប់ឲ្យអ្នកប្រើប្រាស់ហូតបិទបើកតាមចិត្ត។
ស្មាតហ្វូននេះ នឹងដាក់លក់នៅទីផ្សារចិនមុនគេ នាដើមខែវិច្ឆិកា គឺថ្ងៃទី 1 ខាងមុខ៖ ដោយតម្លៃចាប់ផ្តើមខ្ទង់ 475 ដុល្លារ សម្រាប់​ម៉ូឌែលរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB, តម្លៃខ្ទង់ 575 ដុល្លារ ម៉ូឌែលរ៉េម 8GB អង្គផ្ទុកទិន្នន័យ 256GB និងប្រភេទ Special Edition តម្លៃខ្ទង់ 720 ដុល្លារ ដែលមានទំហំរ៉េម 10GB និងអង្គផ្ទុកទិន្នន័យដល់ 256GB ។