Galaxy A6s ជាស្មាតហ្វូន​ដំបូង ដែល Samsung មិន​បាន​ផលិត​ក្នុងរោងចក្រ​​ផ្ទាល់​ខ្លួន ​ចេញ​ជា​ផ្លូវ​ការហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Galaxy A6s ជាស្មាតហ្វូន​ដំបូង ដែល Samsung មិន​បាន​ផលិត​ក្នុងរោងចក្រ​​ផ្ទាល់​ខ្លួន ​ចេញ​ជា​ផ្លូវ​ការហើយ

27/10/2018
ស្មាត​ហ្វូន Galaxy ត្រកូល A មួយ​ស៊េរី ដោយ​វា​មាន​ឈ្មោះ​ហៅ​ថា Galaxy A6s។ ចំពោះរចនាបថ ទូរស័ព្ទនេះមានការ ឌីហ្សាញ​រូបរាងបែបថ្លៃថ្នូរ ដូចម៉ូឌែលបងៗ បង្កើតរបស់វា Galaxy A7 (2018) និង A9 (2018) ដែរ គ្រាន់តែស្មាតហ្វូននេះ មានបំពាក់កាមេរ៉ា ខាងក្រោយ ត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះ។
យ៉ាងណា នៅទីបំផុត ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួនជាផ្លូវការហើយ ដែលនេះជាស្មាតហ្វូនដំបូង របស់ក្រុមហ៊ុន Samsung ដែលមិនត្រូវបានផលិតក្នុងរោងចក្ររបស់ខ្លួនទេ ដោយវាត្រូវបានផលិតឡើង ក្នុងរោងចក្រមួយក្នុងប្រទេសចិន មានឈ្មោះថា Wintech ក្នុងគោលបំណង ដើម្បីកាត់បន្ថយតម្លៃផលិត និងសម្រាប់ប្រកួតប្រជែងជាមួយ Xiaomi, Oppo, vivo ជាដើម។
ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់វា៖

  • Galaxy A6s មានអេក្រង់ទំហំ 6 អ៊ីញ ប្រភេទ Super AMOLED ជាមួយកំរិតបង្ហាញរូបភាព Full HD+ ឬ 1080 x 2160 ភិចសែល
  • ស្មាតហ្វូននេះ បានភ្ជាប់មកជាមួយ​កាមេរ៉ា​ខាងមុខទំហំ 12 មេហ្គាភិចសែល អាចថត Selfie បានច្បាស់ល្អ
  • កាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ ដោយ​មួយ​គ្រាប់មានទំហំ 12 មេហ្គាភិចសែល ឯមួយគ្រាប់ទៀតទំហំ 2 មេហ្គាភិចសែល និងអមមកជាមួយភ្លើង Flash LED មួយ​គ្រាប់ សម្រាប់ជំនួយការថត នៅពេលយប់ ឬកន្លែងដែលមានពន្លឺទាប
  • មានបំពាក់សេនស័រសម្រាប់ស្កេនម្រាមដៃ នៅចំ​កណ្តាល​ខ្នង​ខាងក្រោយ ដើម្បីរក្សាប្រព័ន្ធសុវត្ថិភាព លើស្មាតហ្វូនមួយនេះ

កម្លាំងម៉ាស៊ីន ទូរសព្ទនេះ៖

  • ប្រើប្រាស់បន្ទះឈីប Snapdragon 660
  • មានបំពាក់ RAM ទំហំ 6GB ជាមួយ​អង្គផ្ទុក​ទិន្នន័យ​ខាងក្នុង ចំនួន 2 ជម្រើស រួមមានទំហំ 64GB និង 128GB ហើយវាក៏អនុញ្ញាតអោយម្ចាស់របស់វា អាចបន្ថែម​ម៉េម៉ូរីកាត micro SD សម្រាប់ពង្រីកបន្ថែម
  • Galaxy A6s គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo
  • ថាមពលថ្មទំហំ 3300 mAh អាច​អនុញ្ញាតអោយអ្នកប្រើប្រាស់ បានយូរគួរសម ទាំងការសន្ទនា និង លេងបណ្តាញសង្គមអ៊ីនធើណេតផ្សេងៗ
  • វាមានវិមាត្រ 156.14x76.4x8.3 មីលីម៉ែត្
  • មានភ្ជាប់នូវរន្ធដោតកាស 3.5 មីលីម៉ែត្រ ផងដែរ។ 
ស្មាតហ្វូននេះ មានដាក់លក់​ជាផ្លូវការ នៅក្នុងប្រទេសចិន ក្នុងតម្លៃ 260 ដុល្លារ ជាមួយជម្រើស 4 ពណ៌ រួមមាន៖ ពណ៌ក្រហម, ពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌ស្វាយ។