កម្មវិធីនេះមានឈ្មោះថា Iryss ដែលមានចំនុចពិសេស និងខុសប្លែកពីកម្មវិធីដទៃ ដោយសារតែវាមានសមត្ថភាពអាចសម្គាល់វត្ថុផ្សេងៗបានច្រើន មិនថាឡើយ សត្វ, ពពួកសត្វបង្កាត់ពូជក៏មើលដឹង, បំណែកឡាន, វត្ថុជាច្រើន ដែលយើងអាចមិនស្គាល់ ឬមិនដឹងថាហៅយ៉ាងម៉េច ក៏កម្មវិធីនេះអាចស្គាល់ដែរ ដោយវាបង្ហាញជាអក្សរអង់គ្លេសបង្ហាញមកប្រាប់តែម្តង។
មូលហេតុដែលកម្មវិធីនេះពិតជាល្អសម្រាប់ជនពិការភ្នែកដែរ ដោយសារតែនៅពេលដែលវាបង្ហាញជាអក្សរអង់គ្លេសឡើងមក បង្ហាញថានោះជាវត្ថុអ្វីហើយ កម្មវិធីនេះ វាក៏អាចនិយាយឱ្យយើងឮបានដែរ ដូចនេះពួកគាត់ អាចដឹងថាវត្ថុនោះជាអ្វីហើយ។ កម្មវិធីនេះក៏ល្អសម្រាប់ក្មេងៗ កុមារ ដែលកំពុងរៀនអក្សរ ដោយអាចឱ្យពួកគេរៀនពាក្យពីវត្ថុជុំវិញខ្លួនរបស់ពួកគេបានឆាប់ចេះលឿន។
** ទៅកាន់ App Store ដើម្បីទាញយក
មិនចាំបាច់តែអ្នកពិការភ្នែកទេ ដែលត្រូវប្រើប្រាស់កម្មវិធីនេះ សម្រាប់មិត្តអ្នកអានដែលចង់ចេះពីពាក្យថ្មីៗជាភាសាអង់គ្លេសរបស់វត្ថុណាមួយ អ្នកក៏អាចប្រើប្រាស់កម្មវិធីនេះបានដែរ ដើម្បីជាជំនួយបន្ថែម។
គួរបញ្ជាក់ថា៖ iPhone, iPad របស់អ្នកដំណើរការ iOS11 ឡើងទៅប៉ុណ្ណោះ ទើបអាចទាញយកបាន!៕
