Miss Grand International 2018 រំភើបពេកដល់ថ្នាក់ទន់ជើងដេកដួលលើឆាកតែម្ដង! (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Miss Grand International 2018 រំភើបពេកដល់ថ្នាក់ទន់ជើងដេកដួលលើឆាកតែម្ដង! (មានវីដេអូ)

26/10/2018
កម្មវិធី​ប្រឡង​បវរកញ្ញា​ Miss Grand International 2018 បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​យប់​មិញ​នេះ​ ដោយ​បាន​រក​ឃើញ​ម្ចាស់​តំណែង​ជាស្ថាពរ​ហើយ​ គឺ​បវរកញ្ញា​ Clara Sosa មកពីប្រទេស ប៉ារ៉ាហ្គាយ។
ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពេល​រ​ក​ឃើញ​ម្ចាស់​ជយលាភី​ប្រចាំ​ឆ្នាំ បាន​ទៅ​លើ​ ស្រី​ស្អាត​ Clara។ ប៉ុន្តែ​ភ្លាមៗ​ រឿង​ស្មាន​មិន​ដល់​មួយ​ក៏​បាន​កើត​ឡើង​ ដោយ​ Clara បាន​ទន់​ជើង​ដួល​សន្លប់​ភ្លាមៗ​លើ​វេទិកា ដោយ​សារ​តែ​អារម្មណ៍​រំភើប​រំជើបរំជួល​ពេក។

ទស្សនា​វីដេអូដូចខាងក្រោម៖

យ៉ាង​ណា​ក្ដី​ភ្លាមៗ​ ក្រុមការងារ​ក៏​បាន​នាំ​គ្នា​មក​ជួយ​នាង​ ហើយ​មួយ​សន្ទុះ​ក្រោយ​ នាង​ក៏​មាន​អាការៈ​ប្រសើរ​ឡើង​វិញ ហើយ​ការ​ប្រគល់​មកុដក៏​ចាប់​ផ្ដើម​បន្ទាប់​ពី​នោះ​ដែរ។

ដោយឡែក​កម្មវិធីបាន​វិល​មក​សភាពប្រក្រតី និងបញ្ចប់​ទៅ​យ៉ាង​រលូន​ ដោយ​បានរក​ឃើញ​ម្ចាស់​តំណែង​ទាំង​ ៥​រូប​។
ចំពោះ​តំណែងបវរកញ្ញា​​រងមាន៤៖
​បវរកញ្ញា​​រងទី​១​ បាន​ទៅ​លើកញ្ញា Meenakshi Chaudhary មក​ពីប្រទេសប្រទេសឥណ្ឌា
បវរកញ្ញា​រង​ទី​២ បាន​ទៅ​លើកញ្ញា Nadia Purwoko មក​ពីប្រទេស ឥណ្ឌូនេស៊ី
បវរកញ្ញារង​ទី​៣ បាន​ទៅ​លើកញ្ញា Nicole Marie Colon​ មក​ពី​ប្រទេស ព័រតូរីកូ និង
​បវរកញ្ញា​រង​ទី​៤ បាន​ទៅ​លើកញ្ញា Haruka Oda មក​ពី​ប្រទេស​ជប៉ុន។


រូបភាព៖ Miss Grand International