(អាតែន)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើ តំបន់ឆ្នេរនៃប្រទេសក្រិក នៅព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
យោងតាម USGS គ្រោះរញ្ជួយដីនេះ មានកម្រិត៧.០រ៉ិចទ័រ តែបានទម្លាក់កម្រិតវាមកនៅត្រឹម ៦.៨រ៉ិចទ័រវិញ។ ចំណែកឯវិទ្យាស្ថានគ្រោះរញ្ជួយដីក្រិក ក៏បានអះអាងដែរថា គ្រោះរញ្ជួយដីនេះមានកម្រិត៦.៤រ៉ិចទ័រ និងមានចំណុចរញ្ជួយនៅចំងាយ៥០ គីឡូម៉ែត្រពីភាគខាងត្បូងកោះ Zakynthos ហើយមិនតែប៉ុណ្ណោះវាក៏រំញ័រដល់រដ្ឋធានីអាតែន តំបន់ខ្លះនៃប្រទេសអ៊ីតាលី ម៉ាល់តា អាល់បានី និងលីប៊ីផងដែរ។ ក៏ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះនៅឡើយទេ៕