សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈរដ្ឋមន្ត្រី ពិភាក្សាសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ ការទូទាត់ថវិការដ្ឋឆ្នាំ២០១៧ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈរដ្ឋមន្ត្រី ពិភាក្សាសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ ការទូទាត់ថវិការដ្ឋឆ្នាំ២០១៧

26/10/2018
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដែលពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
 
បើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីព្រឹកនេះ មានរបៀបវារៈដូចតទៅ៖

១. សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
២. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។

៣. បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
* ៣.១. កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៊ី។
* ៣.២. សន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីបត្យាប័នជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល សេចក្តីព្រាងច្បាប់ទាំងពីរខាងលើនេះ ក៏ត្រូវបានឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ បើកកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក្រោមកិច្ចសម្របសម្រួលរបស់លោក នួន សុខាវី ប្រធានប្រតិភូ គណបក្សពន្លឺថ្មី និងជាប្រធានប្តូរវេនប្រចាំខែតុលាផងដែរ៕



ប្រភព៖ Samdech Hun Sen, Cambodian Prime Minister