ឈាមស្រែកស្បែកហៅទីបំផុតរកឃើញឃាតករសម្លាប់ក្មេងស្រីពីរនាក់បងប្អូននៅខេត្តកំពង់ឆ្នាំហើយ ហើយនេះជាចម្លើយសារភាពរបស់ឃាតករ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈាមស្រែកស្បែកហៅទីបំផុតរកឃើញឃាតករសម្លាប់ក្មេងស្រីពីរនាក់បងប្អូននៅខេត្តកំពង់ឆ្នាំហើយ ហើយនេះជាចម្លើយសារភាពរបស់ឃាតករ

22/10/2018
កំពង់ឆ្នាំង៖ ទីបំផុតឃាតករដែលសម្លាប់ក្មេងស្រីទាំងពីរនាក់បងប្អូន ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចាប់ខ្លួនបានហើយ បន្ទាប់ពីបានឃាត់ខ្លួន និងសាកសួររយៈពេល២ថ្ងៃ នេះបើយោងតាមការផ្ដល់ព័ត៌មានពីសំណាក់លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨ នេះ ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ បានសាភាពថា នៅមុនពេលកើតហេតុ ខ្លួនបានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗតែម្ដង ។
សូមបញ្ជាក់ផងដែរថានៅក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានឃាត់ខ្លួនឪពុកមា និងម្ដាយមីងរបស់ជនរងគ្រោះទៅសាកសួរ ប៉ុន្តែចុងក្រោយទើបរកឃើញថា អ្នកទាំងពីរពុំបានជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះឡើយ ។

លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានគូសបញ្ជាក់ដែរថា ក្រោយការឃាត់ខ្លួនជនសង្ស័យហើយ កម្លាំងនគរបាលរបស់លោក នឹងនាំជនដៃដល់ទៅធ្វើត្រាប់ នៅទីកន្លែងកើតហេតុផងដែរ ។
គួររំឮកថា ករណីឃាតកកម្មទៅលើក្មេងស្រីពីរនាក់បងប្អូនខាងលើនេះបានកើតឡើងកើតឡើងនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។
ជនរងគ្រោះទាំងពីរនាក់បងប្អូនមានឈ្មោះ ទី១ អ៊ុល លក្ខណា អាយុ១៤ឆ្នាំ និងទី២ ឈ្មោះ អ៊ុល ធីតា អាយុ៧ឆ្នាំ ចំណែកឪពុកទៅធ្វើការនៅឯប្រទេសថៃ និងម្ដាយធ្វើការជាកម្មកររោងចក្រនៅទីក្រុងភ្នំពេញ ។

ចំណែក​ការធ្វើ​កោសល​វិច័យ​លើ​សាកសព​កាលពី​យប់​ថ្ងៃទី១៨ ខែតុលា អាជ្ញាធរ​ឃុំ បានអោយដឹងថា កុមារី​រងគ្រោះ​ឈ្មោះ អន លក្ខិណា អាយុ១៤ឆ្នាំ ត្រូវបាន​ឃាតក​វាយបំបាក់​ឆ្អឹងជំនី​ខាងស្ដាំ វាយពក​ក្បាល និង​ដៃជើង​ទាំង៤ ​កាច់​បំបាក់ ដើម្បី​យក​សព​ញាត់​បញ្ចូល​ក្នុង​ហិប​ដាក់​ខោអាវ ចំណែក​កុមារី ឈ្មោះ ជុន មេត្តា អាយុ៧ឆ្នាំ ក៏ត្រូវ​បាន​ឃាតក​កាច់​បំបាក់​ក​សម្លាប់ចោល ហើយ​ញាត់​ចូលក្នុង​ហិប​ទាំង២នាក់​បងប្អូន​ផងដែរ៕ (អត្ថបទដោយ ទេព វណ្ណះ )