ជនជាតិចិនម្នាក់ លាក់គ្រឿងញៀនដោយរុំជាប់នឹងខ្លួនជិត២គីឡូ បម្រុងនាំចេញទៅក្រៅប្រទេស ត្រូវជាប់ខ្នោះរបស់.... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនជាតិចិនម្នាក់ លាក់គ្រឿងញៀនដោយរុំជាប់នឹងខ្លួនជិត២គីឡូ បម្រុងនាំចេញទៅក្រៅប្រទេស ត្រូវជាប់ខ្នោះរបស់....

22/10/2018
(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បានលួចលាក់គ្រឿងញៀនក្នុងកញ្ចប់ស្បោង ដោយរុំជាប់នៅនឹងភ្លៅទាំងសងខាង និងដងខ្លួនប្រមាណជិត២គីឡូក្រាម ក្នុងគោលបំណងបម្រុងនាំចេញទៅក្រៅប្រទេស ប៉ុន្ដែជាអកុសលត្រូវបានជាប់ខ្នោះ របស់កម្លាំងអន្ដោប្រវេសន៍ប្រចាំការនៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ។
បើតាមមន្ដ្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដែលអង្គភាពព័ត៍មាន VOB News ទទួលបាននារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ឲ្យដឹងថា បុរសជនជាតិចិននេះ មានឈ្មោះ YU WEI YI កាន់លិខិតឆ្លងដែនលេខៈ462923​។
មន្ដ្រីនគរបាលបានបន្ថែមថា ជនសង្ស័យខាងលើនេះ បានធ្វើដំណើរចេញពីប្រទេសកម្ពុជា តែត្រូវកម្លាំងអន្ដោប្រវេសន៍ព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ សង្ស័យថា មានសារធាតុញៀននាំចេញខុសច្បាប់ ក៏ត្រូវបានឃាត់ខ្លួនភ្លាមៗ។
មន្ដ្រីជំនាញ បានបញ្ជាក់ថា ក្រោយពេលត្រួតពិនិត្យជាក់ស្ដែង ឃើញមានសារធាតុញៀនលាក់ ក្នុងកញ្ចប់ស្បោងរុំជាប់ នៅនឹងភ្លៅទាំងសងខាង និងដងខ្លួន សរុបចំនួន០៤កញ្ចប់ ជាគ្រឿងញៀនប្រភេទ METHAMPHETAMINE ដែលមានទម្ងន់ចំនួន១,៩៩៤.៧២ ក្រាម (មួយពាន់ប្រាំបួនរយកៅសិបបួនក្បៀសចិតសិបពីរក្រាម)៕