(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៥,៣២៣គ្រឿង
- រកឃើញល្មើសច្បាប់ ៧៤៥គ្រឿង (ម៉ូតូ៨១%)
- អប់រំ ១៧១គ្រឿង និងផាកពិន័យ ៥៧៤គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២២ ខែតុលានេះ
- ត្រួតពិនិត្យរួមបានចំនួន ៣,៤២៨គ្រឿង
- អប់រំ ២០៦គ្រឿង និងផាកពិន័យ ១,១៥៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
៩០,៩១២គ្រឿង
- រកឃើញយានយន្តល្មើស ១៨,២៨១គ្រឿង (ម៉ូតូ៨០%)
- អប់រំ ៤,៧៣៤គ្រឿង និងផាកពិន័យ ១៣,៧៤៥គ្រឿង៕
ប្រភព៖ Fresh News