ភ្នំពេញ៖ នៅថ្ងៃទី២១-១០-២០១៨ វេលាម៉ោង១៧ និង២០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ករណីហឹង្សាដោយចេតនា (យកចបកាប់ កាប់ឲ្យរបួស) នៅចំណុចផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន០១នាក់ ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ តុប ផាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនេពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ជនរងគ្រោះចំនួន ០១នាក់ ឈ្មោះ សាន យៀក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកសំរាមស៊ិនទ្រី ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសរយៈបាតដៃខាងស្តាំដេរចំនួន១៨ថ្នេរ) សម្ភារៈបន្សល់ទុក ៖ ចបកាប់ដងឈើចំនួន០១ ។
ប្រភពអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះអ្នកជិតខាង ដែលនៅជិតបន្ទប់ជួលរបស់ខ្លួន ពេលជនរងគ្រោះកំពុងដើរ ស្រាប់តែមានជនសង្ស័យខាងលើ បានដើរពីក្រោយរួចយកចបចាប់កាប់មកលើជនរងគ្រោះ តែជនរងគ្រោះបានក្រឡេកឃើញរួចយកដៃខាងស្តាំចាប់ផ្លែចបកាប់បណ្តាឲ្យត្រូវរបួសបាតដៃ រួចជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយ និងឃាត់បានខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លាធ្វើការសាកសួ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ (អត្ថបទដោយ ទេព វណ្ណ្ណះ )
