(ភ្នំពេញ)៖ គុនខ្មែរកីឡាករ ចាន់ ណា បានយកឈ្នះកីឡាករថៃ Nakarin Pumpanmuang ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ដែលជាការប្រកួតក្នុងកម្មវិធីប្រដាល់ Max Muay Thia កាលពីថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ នាសង្វៀន Pattaya ប្រទេសថៃ។
ចាន់ ណា ធ្លាប់ប្រកួតបាន ៤៦ដង ឈ្នះ៣៣ ដង ចាញ់ ១៣ដង មិនដែលស្មើ
ខណៈកីឡារកថៃ Nakarin ធ្លាប់ប្រកួតបាន ៦៥ដង ឈ្នះ ៥២ដង ចាញ់១៣ដង មិនដែលស្មើ
ក្នុងការប្រកួតកីឡាករទាំងពីរបានបើការវាយសម្រុកយ៉ាងស្វិតស្វាញ ដោយបានប្រើក្បាច់កែង និងជង្គង់ តែក្នុងទឹកទី១កីឡាករថៃបានប្រើកែងវាយចំផ្ទៃមុខ ចាន់ ណា ហើយក៏ត្រូវបានលោកអាជ្ញាកណ្តាលរាប់ជាលើទី១ តែកីឡារកកម្ពុជា ចាន់ ណា ក៏បានប្រើក្បាច់កែងវាយឲ្យកីឡាករថៃ ដួលហើយត្រូវបានអាជ្ញាកណ្តាលរាប់ម្តងវិញផងដែរក្នុងទឹកទី២ ហើយ ចាន់ ណា ក៏ធ្វើបានសម្រេចដោយប្រើក្បាច់កែងវាយធ្វើឲ្យកីឡាករថៃសន្លប់ក្នុងទឹកទី៣ តែម្តង៕
ប្រភព៖ Fresh News
