គ្រោះរញ្ជួយដី៦.៧រ៉ិចទ័រ វាយប្រហារភាគនិរតីកាណាដា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដី៦.៧រ៉ិចទ័រ វាយប្រហារភាគនិរតីកាណាដា

22/10/2018
(កាណាដា)៖ យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយដីមួយមានកម្រិត​៦.៧រ៉ិចទ័រ បានវាយប្រហារ​​ដែនសមុទ្រភាគនិរតីប្រទេសកាណាដា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃ​​​ចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
ទីភ្នាក់ងារ USGS បានឲ្យដឹងថា ចំណុចរំញ័រនៃគ្រោះធម្មជាតិខាងលើ មានជម្រៅ៣៣គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ នៅចម្ងាយ​ប្រហែល១៩០គីឡូម៉ែត្រ ភាគនិរតីក្រុង Port Hardy នៃខេត្ត British Columbia របស់កាណាដា។

គួរបញ្ជាក់ថា៖ ភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះឬការខូចខាត ដែលបង្កឡើងដោយគ្រោះរញ្ជួយផែនដី​នេះនៅឡើយទេ។ ម៉្យាងវិញទៀត ក៏មិនមានការចេញសារព្រមានពីរលកយក្សស៊ូណាមិដែរ៕