លើវិស័យសេដ្ឋកិច្ច សាធារណរដ្ឋតួកគី មាន GDP សរុប ២ពាន់១៧៣ទីលានដុល្លាអាមេរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ៗមាន២ម៉ឺន៦ពាន់៩០០ដុល្លា។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% ផលិតផលក្នុងស្រុកតាមវិស័យ ក្នុងនោះសេវាកម្មមានជាង៦១% ឧស្សាហកម្មជាង៣១% និងកសិកម្មមានជា៦%។ ការនាំចេញសំខាន់ៗរបស់តួកគី គឺសម្លៀកបំពាក់ គ្រឿងម្ហូប ក្រណាត់ គ្រឿងដែក និងសម្ភារ:ដឹកជញ្ជួន ដោយឡែកសម្រាប់ការនាំចូលរួមមាន គ្រឿងម៉ាស៊ិន ប្រេង វត្ថុគីមី ផលិតផលពាក់ កណ្តាលសម្រេច និងសម្ភារះដឹកជញ្ជូន។
លើទំនាក់ទំនងការទូតកម្ពុជាបានភ្ជាប់តំនាក់ទំនងការទូតជាមួយតួកគី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងនោះនៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៣ សាធារណរដ្ឋតួកគី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្ពុជាមានស្ថាន ឯកអគ្គកុងស៊ុលកិត្តិយសចំនួនពីរ នៅសាធារណរដ្ឋតួកគី ក្នុងនោះកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩ខាងមុខងដែរ៕