សម្រាប់អ្នកគាំទ្រផលិតផល iPhone តោះទៅមើល iPhone XR គ្រប់​ពណ៌​ពេញ​ចិត្ត​មួយ​ណា? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្រាប់អ្នកគាំទ្រផលិតផល iPhone តោះទៅមើល iPhone XR គ្រប់​ពណ៌​ពេញ​ចិត្ត​មួយ​ណា?

21/10/2018
iPhone Xr នេះគឺជាស៊េរីថ្មីមួយទៀត ដែល Apple បានបង្កើតឡើង និងបន្ថយលក្ខណៈសម្បត្តិខ្លះ អោយទាបជាង iPhone XS និង XS Max (Budget Phone) តែមិនមែនទាបទាំងអស់ទេ។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិ របស់វា៖
  • វាមានរូបរាង ស្រោបដោយកញ្ចក់ និងមានស៊ុមជា អាលុយមីញ៉ូម
  • អេក្រង់ LCD 6.1 អ៊ីញ 1792 x 828 ភិចសែល លាតដល់ទៅ 79.24% នៃផ្ទៃអេក្រង់
  • ឈីប A12 Bionic ស៊េរីចុងក្រោយ
  • មាន CPU 6 Core និង GPU 4 Core (លឿនជាងមុន 50%)
  • ទំហំផ្ទុកដល់ទៅ 512GB
  • រ៉េមមានទំហំ 3GB, Face ID ប្រសើរជាងមុន
  • អាវក្រោះការពារទឹក និងធូលី កម្រិត IP67
  • កាមេរ៉ាខាងក្រោយ មានទំហំ 12MP ជា Wide-Angle Len និងមានបំពាក់ស្រាប់ ជាមួយនឹងមុខងារទប់រំញ័រ OIS ផងដែរ
  • កាមេរ៉ាមុខ មានទំហំ 7 មេហ្គាភិចសែល
  • អាចប្រើស៊ីមបាន ២ ហើយ មួយជាប្រភេទ Nano Sim និងមួយទៀត ជាប្រភេទ E Sim
  • ថាមពលថ្មទំហំ 2700mAh (អាចសាក ឥតខ្សែបានជាបច្ចេកវិទ្យា Qi)។ 
iPhone XR បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី ១៩ ខែ​តុលា​​នេះ​សម្រាប់​ទីផ្សារ​ជា​ច្រើន​លើ​ពិភពលោក ដោយ​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ២៦ ខែ​តុលា។ ដោយ​ឡែក​នៅ​កម្ពុជា​ឯណេះ​វិញ​នឹង​មាន​លក់​នៅ​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា ដោយ​មិន​មាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នោះ​ទេ។

បើនិយាយពីពណ៌ របស់វាវិញ មាន 6 ពណ៌ ដូចជា ពណ៌ខ្មៅ, ពណ៌ក្រហម, ពណ៌លឿង, ពណ៌ខៀវ, ពណ៌ទឹកក្រូច និងពណ៌ស៖

ពណ៌​ស



ពណ៌​ខ្មៅ

ពណ៌​​ខៀវ

ពណ៌​លឿង​

ពណ៌​ទឹក​ក្រូច​

ពណ៌​ក្រហម​​​




ប្រភព៖ Businessinsider ប្រែសម្រួលដោយ៖ ឡៃហ៊ាង