នាយករដ្ឋមន្ត្រី​អូស្ត្រាលី៖ អំពើហិង្សា​មិនអាច​ផ្ទុះឡើង ដោយសារ​អូស្ត្រាលី​​ទទួលស្គាល់​ហ្សេរុយសាឡឹម ជារដ្ឋធានី​អ៊ីស្រាអែល​នោះ​ឡើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្ត្រី​អូស្ត្រាលី៖ អំពើហិង្សា​មិនអាច​ផ្ទុះឡើង ដោយសារ​អូស្ត្រាលី​​ទទួលស្គាល់​ហ្សេរុយសាឡឹម ជារដ្ឋធានី​អ៊ីស្រាអែល​នោះ​ឡើយ!

19/10/2018
(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានច្រានចោលការ​ព្រមានដែលថា ការទទួលស្គាល់​ហ្សេរុយសាឡឹម​ជារដ្ឋធានីរបស់​អ៉ីស្រាអែល អាចបំផ្ទុះអំពើហិង្សា​នៅក្នុងតំបន់។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារ​ព័ត៌​មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
ការច្រានចោល​នេះ​បានកើតមានឡើងបន្ទាប់​ពី លោក Morrision បានប្រកាស​កាលពី​ថ្ងៃអង្គារ​សប្តាហ៍នេះ​ថា លោកចង់​ដើរតាម​ជំហានរបស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទទួល​ស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៉ីស្រាអែល​ តាមរយៈការផ្លាស់ប្តូរ​ស្ថានទូត​អូស្រ្តាលីពី ទីក្រុងតែលអាវីវ​ទៅកាន់ទីក្រុងហ្សេរុយសាឡឹម​វិញ។
គួរជម្រាបថា៖ បើតាមប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកអូស្រ្តាលី​ ​ទីភ្នាក់សន្តិសុខជាតិ​អូស្រ្តាលី បានចេញមុខ​ព្រមាន​​ប្រឆាំង​នឹង​ធ្វើ​បែប​នេះ មួយថ្ងៃមុនការធ្វើ​សេចក្តីប្រកាស​របស់ Scott Morrision ព្រោះថា​វាអាចបង្កឲ្យផ្ទុះអំពើហិង្សា​ កាន់តែខ្លាំងនៅតំបន់ហ្គាហ្សា​ និង West Bank ដែលកន្លងមកបានកើតមានឡើងរួចទៅហើយ ទាំងពេលមុន និងក្រោយ​អាមេរិក​ទទួលស្គាល់មុនគេថា ហ្សេរុយសាឡឹម​ជារដ្ឋធានី​អ៊ីស្រាអែល៕