យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៩ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ៩៣៣គ្រឿង និងផាកពិន័យ ៥២៣គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៩ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ ៩៣៣គ្រឿង និងផាកពិន័យ ៥២៣គ្រឿង

19/10/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ 
  • កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៥៥៩គ្រឿង
  • រកឃើញល្មើសច្បាប់ ៩៣៣គ្រឿង (ម៉ូតូ៨៣%)
  • អប់រំ៤១០គ្រឿង និងផាកពិន័យ ៥២៣គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៩ ខែតុលានេះ
  • ត្រួតពិនិត្យរួមបានចំនួន ៣,៤២៨គ្រឿង
  • អប់រំ ២០៦គ្រឿង
  • និងផាកពិន័យ ១,២៥៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលានេះ 
  • នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៤,៧០៤គ្រឿង
  • រកឃើញយានយន្តល្មើស ១៥,៧០០ (ម៉ូតូ៨៣%)
  • ក្នុងនោះអប់រំ ៤,១១៨ និងផាកពិន័យ១១,៧៨០គ្រឿង៕