ក្នុងអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតដែនជម្រកសត្វព្រៃ «សំបូរ» នេះ មានគោលបំណង ដូចតទៅ៖
- ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ សត្វស្លាប និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឲ្យមានការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយ នៃសត្វព្រៃ សត្វស្លាប រុក្ខជាតិ និងជីវៈចម្រុះ។
- រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួល អាកាសធាតុ និងហានិភ័យគ្រោះមហន្ដរាយធម្មជាតិ។
- ផ្ដល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្ដរភាព។
- លើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្ដរភាព។
ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖