គួរអោយសង្វេគបុរសបីនាក់ត្រូវរន្ទះបាញ់ សម្លាប់និងរលំផ្ទះ១០ខ្នងនៅស្រុកភ្នំស្រុក នារសៀលថ្ងៃនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គួរអោយសង្វេគបុរសបីនាក់ត្រូវរន្ទះបាញ់ សម្លាប់និងរលំផ្ទះ១០ខ្នងនៅស្រុកភ្នំស្រុក នារសៀលថ្ងៃនេះ

19/10/2018
បន្ទាយមានជ័យ៖ បុរសបីនាក់ទៅឃ្វាលគោនៅតាមវាលស្រែ ស្រាប់តែមេឃភ្លៀងក៏រត់ទៅជ្រកក្នុងខ្ទមស្រែត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ នៅវាលខាងលិចឈៀងខាងត្បូងទីរួមស្រុក ភ្នំស្រុកចំងាយ ២គីឡូម៉ែត្រ ម្តុំឈូកធំ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសទាំងបីនាក់តែងតែទៅឃ្វាលគោជុំគ្នាជារៀងរាល់ថ្ងៃស្រាប់ តែដល់ថ្ងៃកើតហេតុ មានភ្លៀងធ្លាក់ខ្លាំងបានរត់ទៅជ្រកក្នុងខ្ទមស្រែ។
មិនតែប៉ុណ្ណេះព្រមទាំងមានខ្យល់កន្ត្រាក់ផ្គរលាន់ និងរន្ទះបាញ់ បណ្តាលមនុស្សបីនាក់ស្លាប់យ៉ាងអណោចអាណោចអាធម័។

ប្រភពបន្តទៀតថា ជនរងគ្រោះទី១,ឈ្មោះ ម៉ក់ យឿយ ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក 2,ឈ្មោះ ព្រឺល ឆេង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិជាមួយ 3,ឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីកដោយឡែកផ្ទះ​ប្រជា​ពលរដ្ឋ ១០ខ្នង នៅភូមិគោកតាសុខ ឃុំពន្លៃ រងការខូចខាតផងដែរ៕ (អត្ថបទដោយ ទេព វណ្ណះ)