អ្នកលក់សត្វព្រៃ៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកលក់សត្វព្រៃ៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

19/10/2018
បាត់ដំបង៖ សមត្ថកិច្ចស្រុកសង្កែសហការជាមួយក្រុមបង្ក្រាបបទល្មើសសត្វព្រៃនិងឃាត់ខ្លួនអ្នកលក់សត្វព្រៃបានចំនួន៦នាក់កិច្ចប្រតិបត្តិការនេះដឹកនាំកម្លាំងដោយលោក ហេង គឹមឆាយ ប្រធានក្រុមបង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើកាលពីវេលាម៉ោង៨និ៥០នាទីព្រឹក ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនល្មើសទាំង៦នាក់នោះរួមមាន៖សត្វស្លាបងាប់ចំនួន ៦៨៦ ក្បាលក្នុងនោះសត្វថ្លុំរស់ចំនួន០២ក្បាលប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងជនសង្ស័យទាំងអស់នោះឈ្មោះ៖១-លីវ ណាលីន (ស្រី)១៦ឆ្នាំ រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង

២-ហៃ សុឃុន(ស្រី) ៥២ឆ្នាំរស់នៅភូមិស្វាយកង់ ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
៣-យឿន ធឿន(ស្រី)៥១ ឆ្នាំរស់នៅភូមិសំរោងក្នុងឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង។
៤-លីវ ណារៀង(ស្រី)១៨ឆ្នាំ រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
៥-ហ៉ីង ម៉ៅ(ស្រី)៤០ឆ្នាំរស់នៅភូមិស្វាយកង់ ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
៦-សេង ស៉ីណាត(ស្រី)១៣ឆ្នាំ រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញផាកពិន័យទៅតាមនិតិវិធីនិងដុតសត្វព្រៃទាំងអស់កម្ទេចចោល៕