Apple បានចាប់ផ្ដើមចែកលិខិតអញ្ជើញដល់ភ្ញៀវកិត្តិយសរបស់ខ្លួន ដោយលើលិខិតអញ្ជើញមានការឌីហ្សាញខុសៗគ្នាច្រើន ប៉ុន្តែមានសរសេរពាក្យដូចគ្នាថា “There’s more in the making”។ តាមរយៈការឌីហ្សាញប្លែកៗនេះ គេសន្និដ្ឋានថាជាតម្រុយដែល Apple ចង់សំដៅដល់ប៊ិច Apple Pencil 2។
ប៊ិច Apple Pencil 2 នេះដែររំពឹងថានឹងប្រកាសចេញរួមគ្នាជាមួយនឹង iPad Pro ជំនាន់ថ្មី ដែលមានទំហំអេក្រង់ពីរប្រភេទខុសគ្នា។ iPad Pro ជំនាន់ថ្មីនេះក៏រំពឹងថានឹងមានរចនាបថអេក្រង់លាតពេញផ្ទៃខាងមុខ មានមុខងារស្កេនមុខ 3D និងមានប្រើបន្ទះឈីប A12X Bionic ផងដែរ៕
រូបរាង Render របស់ iPad Pro ដែលលេចចេញកន្លងមក
ប្រភព៖ PhoneArena