(បច្ចេកវិទ្យា)៖ លើវិបសាយផ្លូវការរបស់ Apple បានបញ្ជាក់ថា iPhone XR នឹងមានដាក់លក់ក្នុងប្រទេសកម្ពុជានាថ្ងៃទី ២ ខែវិច្ឆិកាខាងមុខនេះ នៅថ្ងៃតែមួយជាមួយប្រទេសកូរ៉េខាងត្បូង, ប្រ៊ុយណេ, មីយ៉ាន់ម៉ា និងវៀតណាមជាដើម។
Apple មិនបានបញ្ជាក់ថា iPhone XR នៅកម្ពុជានឹងមានដាក់លក់តាមរយៈក្រុមហ៊ុនផ្លូវការណាមួយនោះទេ ខណៈនៅកម្ពុជាមានក្រុមហ៊ុន ៣ ដែលទទួលបានសិទ្ធលក់ iPhone ផ្លូវការដោយមានភ្ជាប់នូវការធានាត្រឹមត្រូវ។
គួរបញ្ជាក់ថា៖ នៅថ្ងៃទី ១៩ ខែតុលានេះ Apple បានបើកទទួលការកុម្ម៉ង់ទិញ iPhone XR នៅលើទីផ្សារជាច្រើនជាង ៥០ ឯណោះ ហើយនឹងមានដាក់លក់លើទីផ្សារទាំងនេះនៅថ្ងៃទី ២៦ ខែតុលាខាងមុខ។ iPhone XR នៅសហរដ្ឋអាមេរិកមានតម្លៃចាប់ពី ៧៤៩ ដុល្លារ ចំណែកតម្លៃលក់នៅកម្ពុជាមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ៕
ប្រភព៖ Apple
