បុរសម្នាក់បើកបររុឺម៉កម៉ូតូបុកបង្គោលចំណាំងផ្លាតរបួសធ្ងន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរសម្នាក់បើកបររុឺម៉កម៉ូតូបុកបង្គោលចំណាំងផ្លាតរបួសធ្ងន់

18/10/2018
បាត់ដំបង៖ នៅម៉ោង៨និង១៨នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានបុរសម្នាក់ឈ្មោះខុន សុខា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាអ្នកលក់ដូរ បើកបរជ្រុលចង្កូតទៅបុកបង្គោលចំណាំងផ្លាតពេញទំហឹងបណ្តាលអោយក្រឡាប់រុឺម៉ករងរបួសធ្ងន់ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិកូនក្អែក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបងប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះខាងលើមានទីលំនៅក្នុងភូមិដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ឃុំរបស់មង្គល បានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យមើលសភាពជាក់ស្តែងក៏ឃើញជនរងគ្រោះសន្លប់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក៏នាំគ្នាជួយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។ចំពោះករណីគ្រោះថ្នាក់ចរាណ៍ខាងលើកម្លាំងនគរបាលប៉ុស្តិ៍ឃុំរបស់មង្គលបានសន្និដ្ឋានថាជនរងគ្រោះអាចបណ្តាលមកពីការផឹកសុីស្រវឹងឬងងុយដេកទើបគ្រោះថ្នាក់កើតឡើង៕ (អត្ថបទដោយ៖ ទេព វណ្ណះ)