ព្រៃវែង៖ កាលពីវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បុសម្នាក់ដែលគេស្គាល់ថាជាម្ចាស់ហាង ម៉ែក្មេកហេងហេង BBQ សាច់អាំង និងស៊ុបបានដើរទៅលើផ្លូវហើយត្រូវ រថយន្តយីឌុបមួយគ្រឿងបុក និងកិនស្លាប់ ដែលករណីនេះបានកើតឡើងនៅនៅមុខហាង ម៉ែក្មេកហេងហេង BBQ សាច់អាំង និងស៊ុប ស្ថិតក្នុងភូមិចុងអាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ជនរងគ្រោះឈ្មោះ ឆាយ ផានិត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច។ ជុំវិញករណីនេះត្រូវបានគេអះអាង ជនរងគ្រោះខូចចិត្តនឹងប្រពន្ធ ដែលបានចុះចោល ដូចនេះទើបសម្រេចចិត្តធ្វើអត្តឃាតដោយដើរចូលឱ្យរថយន្តបុកសម្លាប់តែម្ដង ។
យ៉ាងណាមិញ ក្រោយពេលសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីករណីខាងលើនេះ ស្រាប់តែមានអ្នកលេងហ្វេសប៊ុកម្នាក់ចេញមុខមកអះអាងថា ពុំមែនជាករណីធ្វើអត្តឃាតដោយសារតូចចិត្តប្រពន្ធរត់ចោលនោះឡើយ ពោលគឺជនរងគ្រោះដើរឆ្លងផ្លូវទៅរកទិញអីហូប ស្រាប់តែត្រូវរថយន្តបុក និងកិនស្លាប់តែម្ដង ។
ម្ចាស់គណនីហ្វេសប៊ុកសុំមិនបង្ហាញឈ្មោះ បានរៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា ការពិតគាត់ដើរឆ្លងថ្នល់ទៅទិញអីញ៉ាំ គាប់ជួនឡាននុះវាបើកឡើងមកដល់ចំនុចហ្នឹង ក៏បុកគាត់តែម្តងទៅ គ្មានរឿងប្រពន្វរត់ចោលអីទេ សុំកុំយល់ច្រឡំអី ព្រោះប្រពន្ធសពកំពុងសំរាកព្យាបាលភ្នែកនៅឯប្រទេសថៃ ទុក្ខជាន់លើទុក្ខអាណិតណាស់ សុំអោយឆាប់ជាសះស្បើយផង ៕