ចៅអធិការវត្ត និងគ្រូសូត្រស្ដាំ ផឹកស្រា ក្លែមស្រីស្អាតមួយពីរនាក់ក្នុងវត្ត ពេលមានកូនដណ្តើមគ្នា ថាជាកូនរៀងៗខ្លួន ទើបកើតជាកំហឹង ចៅអធិការវត្តទាញ កាំបិតផ្គាក់កាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចៅអធិការវត្ត និងគ្រូសូត្រស្ដាំ ផឹកស្រា ក្លែមស្រីស្អាតមួយពីរនាក់ក្នុងវត្ត ពេលមានកូនដណ្តើមគ្នា ថាជាកូនរៀងៗខ្លួន ទើបកើតជាកំហឹង ចៅអធិការវត្តទាញ កាំបិតផ្គាក់កាប់

18/10/2018
កំពង់ស្ពឺ៖ ចៅអធិការវត្ត និងគ្រូសូត្រស្ដាំ បានប្រមូល មកលួចផឹកស៊ីុក្នុងកុដិ រហូតស្រវឹងស្រារៀងៗខ្លួន ហើយប្រកែកគ្នា រឿងស្រីស្នេហ៍ម្នាក់ មានផ្ទៃពោះ៥ខែ មិនដឹងថា ជាកូនរបស់ល្បងជាចៅអធិការ ឬកូនអាត្មា ខណៈព្រះអង្គទាំង២ ស្រលាញ់នាងតែម្នាក់ ។

ការប្រកែកបែកធ្លាយបែបនេះ ទើបកើតជាកំហឹង ចៅអធិការវត្តទាញ កាំបិតផ្គាក់កាប់ មកលើ គ្រូសូត្រស្ដាំឲ្យរបួសធ្ងន់កំពុងព្យាបាល និងប្ដឹងទារសំណង៥,០០០$ករណីនេះបានកើតឡើងនៅក្នុងវត្ត គីរីវង្សស្លែង ស្ថិតនៅភូមិតានុង ឃុំក្រសាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩យប់ថ្ងៃភ្ជុំធំ ទី៩ខែតុលាឆ្នាំ២០១៨។

សង្ឃបង្កព្រះនាម សាន គឹមស៊ន អតីតចៅអធិការវត្តគិរីវង្ស ខាងលើ។ឯសង្ឃរងគ្រោះព្រះនាម សុខ ប៊ុនធី ជាគ្រូសូត្រសាំគង់នៅវត្តគីរីវង្ស។ពលរដ្ឋចំណុះជើងវត្តបានបង្ហើបប្រាប់ ឲ្យដឹងថា រយៈពេលកន្លងមកព្រះសង្ឃទាំង២អង្គ តែងតែលួចឆាន់ស្រាជាមួយគ្នា ជាញឹកញាប់ និងលួចមានស្រីស្នេហ៍រួមគ្នាទៀតផងរហូតនាងមានផ្ទៃពោះ៥ខែ ហើយស្ដ្រីនោះជាអ្នកភូមិនេះដែរទេ។

ប្រភពបន្តថា ពុទ្ធបរិស័ទចំណុះជើងវត្តគេដឹងរឿងព្រះសង្ឃចៅអធិការ លួចមានស្រីនិងលួចផឹកស្រាជាយូមកហើយ។ប៉ុន្តែបានត្រឹមលួច រិៈគន់ពីមួយទៅមួយ ជាមូលហេតុនាំឲ្យតាយាយមួយចំនួនតូច លែងទៅធ្វើបុណ្យនៅវត្ត ព្រោះឃើញទង្វើរបស់សង្ឃទាំងពីរ មិនល្អប្រាស់ចាគ ខុសវិន័យសង្ឃ និងសាសនាព្រះពុទ្ធ។ទន្ទឹមនិងនោះចៅអធិការវត្ត ធ្លាប់មានសង្ឃដីការប្រាប់គណកម្មការវត្តថា ពេលភ្ជុំរួចនិងសិកហើយ។ហើយនៅមុនពេលកើតហេតុជា ថ្ងៃភ្ជុំធំ ពុទ្ធបរិស័ទចំណុះជើងវត្តបានធ្វើចង្ហាន់មកវត្តយ៉ាងច្រើនកុះករ ។

លុះពេលរសៀលថ្ងៃដដែលតាយាយភ្ញៀវបានត្រឡប់ទៅផ្ទះរៀងខ្លួនជាឱកាសចៅអធិការនិងគ្រូសូត្រស្ដាំ ឆ្លៀតពេលផឹកស្រាក្នុងកុដិ។រហូតដល់ម៉ោង៨យប់ថ្ងៃដដែលសង្ឃទាំង២ស្រវឹងស្រាជោគជាំ ក៏ប្រកែករឿងសូត្រមន្ត បានលុយតិចឬច្រើន។ដេញដោលគ្នារឿងស្ដ្រីកំណាន់ចិត្តមានផ្ទៃពោះ៥ខែ មិនដឹងជាកូនរបស់សង្ឃអង្គណា?។

ជាហេតុនាំឲ្យបែកធ្លាយថា សង្ឃទាំង២ស្រលាញ់ស្រីតែ១ម្នាក់ កើតជាកំហឹង សង្ឃបង្កឈ្មោះ សាន គឹមស៊ន បានទាញកាំបិតផ្គាក់កាប់មកលើ សង្ឃរងគ្រោះព្រះនាម សុខ ប៊ុនធី ជាគ្រូសូត្រសាំ បណ្ដាលឲ្យរងរបួស និងបង្កការភ្ញាក់ផ្អើលដល់នេនៗនិងពុទ្ធបរិស័ទ។ជាមួយគ្នានោះសង្ឃរងគ្រោះបានដាក់ពាក្យប្ដឹងសង្ឃបង្កផងដែរ។ក្រោយបែកធ្លាយ លុះដល់ថ្ងៃទី១១ខែតុលា អាជ្ញាធរបានផ្សឹក ចៅអធិការតែម្ដង។

តែអតីតចៅអធិការវត្តរូបនេះបន្តស្នាក់នៅក្នុងវត្តដដែល ជាហេតុនាំឲ្យពលរដ្ឋកើតទុក្ខមិនសុខចិត្ត រៀបចំ បណ្ដេញឈ្មោះ សាន គឹមស៊ន ចេញពីវត្តទោះបីជាយ៉ាងណាលោក សាន គឹមស៊ន អតីតចៅអធិការវត្តបានទទួលស្គាល់ថា ទំនាស់មួយនេះគឺផ្ដើមចេញពីការផឹកស៊ីមែន
លោកបន្តថា ជម្លោះនេះគឺប្រកែករឿង គ្រូសូត្រស្ដាំ ច្រណែនថាមិនសូវឲ្យលោកទៅសូត្រមន្ត បិទសិទ្ធ អីនឹង។ករណីនេះត្រូវបាននាយប៉ុស្តិ៍ ក្រសាំងអំពិល បដិសេធថា ជារឿងតូចតាចសម្រួលគ្នាចប់។

ហើយរីឯសង្ឃរងគ្រោះព្រះនាម សុខ ប៊ុនធី មានសង្ឃដីការថា ព្រះអង្គរបួសធ្ងន់២កន្លែងទី១ចំដៃដាច់សរសៃដេរ៤ថ្នេរ និងចំភ្លៅដេរ៤ថ្នេរហើយព្រះអង្គបានប្ដឹងទារសំណង៥,០០០$ ក្នុងនោះអតីតចៅអធិការបានសង៥០០$សិនដើម្បីយកព្យាបាលជំងឺ ខណៈសំណុំរឿងបានបញ្ជូនដល់អធិការស្រុកហើយ៕ (អត្ថបទដោយ ទេព វណ្ណះ)