Huawei ឆ្លៀត​បាញ់ iPhone XR/XS Max របស់ Apple ក្នុង​ថ្ងៃ​បង្ហាញ Mate 20 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Huawei ឆ្លៀត​បាញ់ iPhone XR/XS Max របស់ Apple ក្នុង​ថ្ងៃ​បង្ហាញ Mate 20

17/10/2018
(បច្ចេកវិទ្យា)៖ នា​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ​ក្រុមហ៊ុន Huawei បាន​ដាក់​បង្ហាញ​នូវ​ត្រកូល Mate សេរ៊ី​ថ្មី​ចំនួន ៤ ម៉ូឌែល​រួម​មាន Mate 20/Mate 20 Pro, Mate 20 RS Porsche-Deisgn និង Mate 20 X។ ក្រៅ​ពី​ចំណុច​ខ្លាំង​នៃ​កម្លាំង​ម៉ាស៊ីន ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​​កាមេរ៉ា រូបរាង​នៃ​ត្រកូល Mate ជំនាន់​ក្រោយ​ក៏​ស្រស់​ស្អាត​ខ្លាំង​មិន​ចាញ់​គូ​ប្រជែង​ឯ​ទៀត។
ទន្ទឹម​នឹង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ ក្រុមហ៊ុន Huawei ក៏​បាន​លើក​យក​ការ​ប្រៀបធៀប​ពី​កម្រាស់​គែម​ព័ទ្ធ​ជុំវិញ​អេក្រង់ ដោយ​សង្កត់​ធ្ងន់​ថា​ Mate 20 Pro របស់​ខ្លួន​ មាន​គែម​សល់​តិច​ជាង​ស្មាតហ្វូន​កំពូល​របស់ Apple។ ស្រប​ពេល iPhone XR សល់​កម្រាស់ ៥,១ ម.ម ធៀប​នឹង iPhone XS Max សល់​ ៤,០ ម.ម ទៅ​មើល Mate 20 Pro សល់​តិច​បំផុត​ត្រឹម​តែ ២,១ ម.ម ប៉ុណ្ណោះ។

អ្វី​ដែល​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​គាំទ្រ Apple នោះ​គឺ​ស្នាម​ឆក​លើ​អេក្រង់ iPhone XS Max ដោយ​មាន​ទំហំ ៣៤,៥ ម.ម បែរ​ជា​តួច​ជាង iPhone XR មាន​ដល់ ៣៥,១ ម.ម ខុស​ពី​មតិ​អតិថិជន​ភាគ​ច្រើន​គិត​ថា​ XS Max ឆក​ធំ​ជាង XR ឬ​អាច​ស្មើ​គ្នា។
រំឭក​ថា​សម្រាប់​ដំណឹង​ល្ហិចល្ហៀង​ពី GSMArena ក្រុមហ៊ុន Huawei នឹង​ដាក់​តម្លៃ ៤ ម៉ូឌែល​ដូច​ខាង​ក្រោម៖

  • Mate 20 (4GB/128GB) តម្លៃ ៩២៥ ដុល្លារ | (6GB/128GB) តម្លៃ ៩៨០ ដុល្លារ
  • Mate 20 Pro (6GB/128GB) តម្លៃ ១ ២១៥ ដុល្លារ
  • Mate 20 RS Porsche Design (8GB/256GB)តម្លៃ ១ ៩៦០ ដុល្លារ ៕



ប្រភព៖ PhoneArena | GSMarena