ម៉ូឌែល​ថ្មី Vivo Z3 ប្រើ​ឈីប Snapdragon 710 អម RAM 6GB តម្លៃ​តែ​ជាង ៣០០ ដុល្លារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ម៉ូឌែល​ថ្មី Vivo Z3 ប្រើ​ឈីប Snapdragon 710 អម RAM 6GB តម្លៃ​តែ​ជាង ៣០០ ដុល្លារ

17/10/2018
(បច្ចេកវិទ្យា)៖ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ក្រុមហ៊ុន​ប្រទេស​ចិន Vivo បាន​ដាក់​បង្ហាញ​ស្មាតហ្វូន V11 និង V11 Pro ក្នុង​ទីផ្សារ​ចិន​និង​ឥណ្ឌា។ រំលង​តែ​ជាង​មួយ​ខែ​គូ​ប្រជែង Oppo/Huawei ក៏​បន្ត​រចនា​ចេញ​ម៉ូឌែល​ថ្មី​នៃ​ត្រកូល Z3 មាន​ពីរ​ជំនាន់​ដោយ​មួយ​បំពាក់​ឈីប Snapdragon 670 និង Snapdragon 710។
Vivo Z3 V1813BA ជំនាន់​ឈីប Snapdragon 670 មាន CPU ប្រភេទ Kryo 360 ពីរ​គ្រាប់​រត់​នៅ​ល្បឿន2GHz និង​ប្រាំ​មួយ​គ្រាប់​ទៀត​ល្បឿន 1.7GHz ដោយ​មាន RAM 4GB អង្គ​ផ្ទុក 64GB អាច​បន្ថែម microSD ដល់ 256GB។
Vivo Z3 V1813DA ជំនាន់​ Snapdragon 710 មាន​ CPU ដូច​គ្នា​តែ​ល្បឿន​ខ្ពស់​ជាង​ដល់ 2.2GHz មាន RAM 6GB និង​ជម្រើស​អង្គ​ផ្ទុក 64GB/128GB ដោយ​មាន​កាមេរ៉ា​មុខ​ទំហំ 12MP ប្រភេទ Dual Pixel Sensor ដោយ​ខាង​ក្រោយ​ភ្លោះ​ពីរ​គ្រាប់​ទំហំ 16MP+2MP ។

សម្រាប់​ការ​រចនា​តួ​ខ្លួន​ត្រកូល Z មិន​ខុស​ពី​ត្រកូល V ដោយ​មាន​រចនា​អេក្រង់​រាង​ដំណក់​ទឹក​ទំហំ ៦,៣ អ៊ីញ កម្រិត ១ ០៨០p មាន​ទំហំ​ថាមពល​ថ្ម ៣,៣១៥mAh ប៉ុន្តែ​សោកស្តាយ​នៅ​រក្សា​រន្ធ​សាក microUSB។

ស្ថិត​ក្នុង​ជម្រើស ៣ ពណ៌ Starry Night, Aurora Blue និង Dream Powder ចំពោះ​តម្លៃ​ជំនាន់ SD670/4GB/64GB តម្លៃ ២៣០ ដុល្លារ ខណៈ​ជំនាន់ SD710/6GB/64GB តម្លៃ ២៧៥ ដុល្លារ ធៀប​នឹង SD710/6GB/128GB តម្លៃ ៣៣០ ដុល្លារ បច្ចុប្បន្ន​មាន​ដាក់​លក់​ជា​ផ្លូវការ​លើ​គេហទំព័រ Online របស់ VIVO៕



ប្រភព៖ GSMarena