(វ៉ាស៊ីនតោន)៖ មុននេះបន្តិចសេវាកម្ម YouTube បានជួបប្រទះបញ្ហានៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ ទាក់ទងនឹងបញ្ហានេះក្រុមការងារ YouTube បានឆ្លើយតបភ្លាមៗ ដើម្បីឲ្យអ្នកប្រើប្រាស់បានស្ងប់ចិត្ត។
YouTube បាននិយាយថា៖ "អរគុណចំពោះការរាយការណ៍ពីបញ្ហាអំពី YouTube, YouTube TV និង YouTube Music។ ពួកយើងកំពុងដោះស្រាយបញ្ហានេះ ហើយនឹងប្រាប់ឲ្យអ្នកទាំងអស់គ្នាបានដឹងភ្លាម ពេលបញ្ហាដោះស្រាយរួចរាល់។ យើងសូមអភ័យទោសចំពោះផលវិបាកនៃបញ្ហានេះ ហើយយើងនឹងបន្តផ្ដល់ដំណឹងថ្មីជាបន្តបន្ទាប់”។
ផ្អែកតាមវិបសាយ Down Detector ឲ្យដឹងថាបញ្ហានេះកំពុងកើតមានក្នុងប្រទេសជាច្រើនរួមមានសហរដ្ឋអាមេរិក, អូស្ត្រាលី, ម៉ិកស៊ីកូ, ប្រេស៊ីល, តំបន់អឺរ៉ុប និងនៅប្រទេសកម្ពុជាផងដែរ៕
ប្រភព៖ Businessinsider
