សូមកុំបើកបរល្មើសល្បឿនកំណត់ដាច់ខាត! ស្លាប់២នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែតុលាម្សិលមិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សូមកុំបើកបរល្មើសល្បឿនកំណត់ដាច់ខាត! ស្លាប់២នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែតុលាម្សិលមិញ

17/10/2018
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក
  • បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់
  • និងរបួសធ្ងន់ ៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា៖ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ
  • បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ៤គ្រឿង
  • រថយន្តតូច ២គ្រឿង
  • រថយន្ដធុនធំ ២គ្រឿង និងផ្សេងៗ២គ្រឿង
មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន ប្រជែង និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា៖ រយៈពេល១៦ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ
មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៧៩លើក
  • បណ្ដាឲ្យមនុស្សស្លាប់ចំនួន៩៧នាក់
  • របួសធ្ងន់២០០នាក់ និងរបួសស្រាល៨៩នាក់៕