ធ្លាក់​យន្តហោះចម្បាំងម្តងពីរគ្រឿង​នៅ​មីយ៉ាន់ម៉ា បណ្តាល​ឲ្យមនុស្ស​ ៣នាក់ស្លាប់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្លាក់​យន្តហោះចម្បាំងម្តងពីរគ្រឿង​នៅ​មីយ៉ាន់ម៉ា បណ្តាល​ឲ្យមនុស្ស​ ៣នាក់ស្លាប់!

16/10/2018
(រ៉ង់ហ្គូន)៖ អាកាសយានិក​ពីរនាក់ និងសិស្សសាលាម្នាក់​បានបាត់បង់ជីវិត ក្រោយពីយន្តហោះ​ចម្បាំងពីរគ្រឿង បានធ្លាក់នៅភាគ​​កណ្តាលប្រទេស​មីយ៉ាន់ម៉ា។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៉ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

បើតាមទ័ពអាកាស​មីយ៉ាន់ម៉ា យន្តហោះខាងលើ​ជាប្រភេទយន្តហោះ​ចម្បាំង ដែលបានធ្លាក់នៅ​ក្រុង ម៊ីនប៊ូ (Minbu) ជាមួយគ្នា​ក្នុងតំបន់ ម៉ាកវ៉ាយ (Magway) ភាគកណ្តាល​ប្រទេស។ ខណៈអាកាសយានិក​របស់យន្តហោះ​ទាំងពីរបានស្លាប់ ដោយសារហេតុការណ៍​នេះ ក្មេងស្រី​ជាសិស្ស​សាលាម្នាក់​ដែលនៅផ្ទាល់ដី ក៏បានបាត់​បង់ជីវិត​ផងដែរ ដោយសារតែ​បំណែកយន្តហោះ​ខ្ទាតចំ។
គួរជម្រាបថា៖ បើតាមសេចក្តីរាយការណ៍​ពីប្រព័ន្ធផ្សព្វផ្សាយ​ ក្នុងស្រុករបស់មីយ៉ាន់ម៉ា យន្តហោះចម្បាំង​មួយគ្រឿងនៅពេលព្យាយាមចុះចត​នៅព្រលានយន្តហោះក្នុងតំបន់​កើតហេតុ បានជ្រុលទៅបុកជា​មួយបង្គោល​ភ្លើង ហើយស្លាបរបស់ក៏ទាក់​ជាមួយ​ស្លាបយន្តហោះ​ចម្បាំងមួយគ្រឿង​ទៀត ទើបធ្វើឲ្យធ្លាក់បុកដី​ជាមួយគ្នា​តែម្តង ខណៈមានការលើក​ឡើងមួយផ្សេង​ទៀតថា យន្ត​ហោះ​មួយគ្រឿង​ក្នុងចំណោម​នោះ បានជ្រុលទៅ​បុកបង្គោលអង់តែន​​ទូរស័ព្ទ ឬក៏អាចធ្លាក់ដោយសារ​ចង់គេចកុំឲ្យបុក​បង្គោលនោះ​៕