យោធារុស្ស៊ី និងប៉ាគីស្ថាន​រួមគ្នាធ្វើសមយុទ្ធ​ប្រចាំ​ឆ្នាំ២០១៨ លើតំបន់​ភ្នំមួយនៅ​ប៉ាគីស្ថាន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យោធារុស្ស៊ី និងប៉ាគីស្ថាន​រួមគ្នាធ្វើសមយុទ្ធ​ប្រចាំ​ឆ្នាំ២០១៨ លើតំបន់​ភ្នំមួយនៅ​ប៉ាគីស្ថាន!

16/10/2018

(ម៉ូស្គូ)៖ ចាប់ពីថ្ងៃទី២១ ខែតុលា រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា យោធារុស្ស៉ី​និងប៉ាគីស្ថាន នឹងរួមគ្នាធ្វើសមយុទ្ធ​លក្ខណៈមិត្តភាព​ប្រចាំ​ឆ្នាំ២០១៨នេះ នៅតាមតំបន់ភ្នំ​នៃប្រទេស​ប៉ាគីស្ថាន។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅ​ល្ងាច​ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
បើតាមប្រធានផ្នែកព័ត៌មាន​​នៃ​យោធារុស្ស៉ីនៅភូមិភាគខាងត្បូង សមយុទ្ធយោធា​រួមខាងលើ នឹងប្រព្រឹត្តទៅនៅទីលាន​ហ្វឹកហាត់​ក្នុង​ក្រុងប៉ាបប៊ី (Pabbi) ភាគពាយ័ព្យ​​ប៉ាគីស្ថាន ដែលជា​តំបន់ភ្នំ ហើយកងទ័ពនៃប្រទេសទាំងពីរ នឹងអនុវត្តន៍លំហាត់​យោធាផ្សេងៗនៅ​រយៈ​​កម្ពស់​១,៤០០ម៉ែត្រធៀបនឹងកម្រិតនីវ៉ូទឹកសមុទ្រ។
គួរជម្រាបថា៖ រុស្ស៉ីនិងប៉ាគីស្ថាននាពេលកន្លងមកនេះ តែងបានធ្វើសមយុទ្ធយោធាមិត្តភាព ចាប់តាំងពីឆ្នាំ២០១៦មក ដោយ​កាលពី​ឆ្នាំ២០១៧ កងទ័ពរុស្ស៉ីនិងប៉ាគីស្ថានសរុបជាង២០០នាក់ បានរួមគ្នាធ្វើសមយុទ្ធ ក្នុងតំបន់ North Caucasus ភាគខាងត្បូងរុស្ស៉ី នៅ​រយៈកម្ពស់​២,៣០០ម៉ែត្រលើកម្រិតនីរ៉ូទឹកសមុទ្រ៕​